សុខភាព
ក្រោយជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចាំបាច់ត្រូវអនុវត្តរឿង ៦ យ៉ាងនេះ
បន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ រាងកាយមនុស្សភាគច្រើនបានបង្កើតអង់ទីគ័ររារាំងពួកគេពីការឆ្លងវីរុសម្តងទៀត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏អ្នកជាសះស្បើយទាំងឡាយត្រូវអនុវត្តសកម្មភាពមួយចំនួនទៀតផងដែរ ដើម្បីគាំពាររាងកាយឱ្យនៅតែមានសុខភាពល្អ។
១) ធ្វើលំហាត់ប្រាណជាប់លាប់៖ ក្រោយជាសះស្បើយពីជំងឺ ការធ្វើលំហាត់ប្រាណអាចនឹងមានបញ្ហាខ្លះដោយសាររាងកាយចុះខ្សោយមិនដូចមុន។ ទោះយ៉ាងណា បើមិនហាត់ប្រាណសោះ សុខភាពនឹងកាន់តែខ្សោយ ដូច្នេះត្រូវទម្លាប់ហាត់ប្រាណបន្តិចម្តងៗ ព្រោះអាចជួយច្រើនដល់សុខភាពទាំងរាងកាយនិងអារម្មណ៍ ជាពិសេសអាចការពារជំងឺធ្លាក់ទឹកចិត្តបានទៀតផង។
២) ទទួលទានអាហារជីវជាតិ៖ អាហារពិតជាមានសារសំខានបំផុតសម្រាប់ស្ដាររាងកាយពីភាពទ្រុឌទ្រោមក្រោយហត់នឿយ ឬឈឺថ្កាត់។ ការជ្រើសទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចជួយបំពេញនូវការខូចខាតនៃកោសិកា ព្រមទាំងជួយបង្កើនល្បឿននៃការជាសះស្បើយឡើងវិញឆាប់រហ័ស។
ព្យាយាមកំណត់របបអាហារបរិភោគដែលជាផលិតផលសរីរាង្គរួមមាន បន្លែ ស៊ុត និងសាច់បក្សី។ល។ ក្នុងនោះអាហារគួរតែចម្អិនបានល្អ ហើយកុំញ៉ាំច្រើនពេក លើសពីក្រពះត្រូវការ។
៣) ហ្វឹកហាត់ការចងចាំ៖ កោសិកាចងចាំរបស់អ្នកជំងឺ នឹងខូចខាតផ្នែកខ្លះ ក្រោយឆ្លងវីរុសកូវីដ-២៩។ ដើម្បីទទួលបានសមត្ថភាពក្នុងការគិត ការចងចាំ ចូរចំណាយពេលខ្លះលេងល្បែងផ្គុំរូប ល្បែងល្បងប្រាជ្ញា អានសៀវភៅ ឬសកម្មភាពដែលអ្នកធ្វើឱ្យខួរក្បាលពិបាកគិតបន្តិច។ ទង្វើទាំងនេះជាកូនសោជួយឱ្យខួរក្បាលដំណើរការហ័សរហួន ក៏ដូចជាបំប៉នការចងចាំបានល្អផងដែរ។
៤) កុំដាក់ដាក់សម្ពាធផ្លូវចិត្ត៖ កុំទាន់សង្ឃឹមថាជីវិតត្រឡប់មករកទម្លាប់ធម្មតាវិញភ្លាមៗ បន្ទាប់ពីមកផ្ទះ ឬធ្វើតេស្តអវិជ្ជមានវីរុស។ ចាប់ពីពេលនេះ ចូរទុកពេលវេលាឱ្យបានគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរសកម្មភាពចាស់បន្តិចម្តងៗទៅក្នុងការអនុវត្តប្រចាំថ្ងៃ។ សូមចងចាំថា ជំងឺបានវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នកយ៉ាងខ្លាំង ប៉ុន្តែអ្នកបានតស៊ូជម្នះរួចហើយ។ ដូច្នេះជំនួសឱ្យការធ្លាក់ទឹកចិត្ត ចូរប្រឹងប្រយុទ្ធបន្ថែមទៀតដោយសន្សឹមៗ។
៥) តាមដានសញ្ញាព្រួយបារម្ភផ្សេងៗ៖ ចូរតាមដានសុខភាពជាប្រចាំ មិនថាឈឺក្បាល ឬអស់កម្លាំងក្ដី។ វាចាំបាច់ណាស់ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រូពេទ្យ ព្រោះថា ប្រសិនបើមានបញ្ហាមិនប្រក្រតី អ្នកអាចពិភាក្សារកជំនួយបានភ្លាមៗ។
៦) គោរពគោលការណ៍សុខភាព៖ ត្បិតតែហានិភ័យឆ្លងជាថ្មីមានតិចតួចក៏ដោយ ក៏អ្នកជំងឺដែលមានបានជាសះស្បើយ គួរមានវិធានការបង្ការឱ្យបានគ្រប់គ្រាន់ដើម្បីការពារប្រព័ន្ធភាពស៊ាំរបស់ខ្លួន។ ជាពិសេស គោលការណ៍សុខភាព នៅតែត្រូវប្រកាន់ខ្ជាប់ជាប្រចាំ។ មិនថាអ្នកដែលធ្លាប់ឆ្លងកូវីដ ឬអ្នកបានចាក់វ៉ាក់សាំងការពាររួចហើយនោះទេ ការរក្សាអនាម័យដោយលាងសម្អាតដៃ ពាក់ម៉ាស់ និងគម្លាតសង្គម ត្រូវអនុវត្ត កុំបីខាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NDTV
ចុចអាន៖ តើវីរុសកូវីដ-១៩អាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃសក់ដែរអត់?
ចុចអាន៖ ចង់បង្រៀនតាមអនឡាញឲ្យមានប្រសិទ្ធភាព អាចអនុវត្តវិធី ៤ យ៉ាងនេះបាន
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច