Connect with us

ព័ត៌មានជាតិ

ឱកាសក្លាយជាបេក្ខជនជជែកដេញដោលនៃទស្សនៈយុវជន ក្រោមមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»

បានផុស

នៅ

RULErs និង NGO-CEDAW បានសហការគ្នា រៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន – Youth’s Perspectives» ជាលើកទី៤ និងកំពុងជ្រើសរើសបេក្ខជនជជែកដេញដោលជុំវិញនឹងប្រធានបទ ពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រុមការងាររៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» បានឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែល NGO-CEDAW និង  RULErs បានសហការរៀបចំកម្មវិធីជជែកដេញដោល ដើម្បីផ្តល់ឱកាសដល់យុវជនលើកជាគំនិត និងជជែកវែកញែកនៅជុំវិញប្រធានបទស្ត្រី និងយេនឌ័រ។  ចំណែកឯមូលបទនៃរដូវកាលទី៤ ក្នុងឆ្នាំ២០២៤នេះ គឺនឹងលើកឡើងពីមូលបទ  «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ។

ប្រសិនបើអ្នកជាយុវជន ដែលមានបំណងចង់ចូលរួមកម្មវិធីជជែកដេញដោល សូមរួសរាន់ដាក់ពាក្យ ដើម្បីមានឱកាសអាចទទួលបានបទពិសោធន៍ បង្កើនភាពក្លាហាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងស្ត្រី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១ ព្រមទាំងបានស្គាល់មនុស្សថ្មីៗផងដែរ។ 

ដើម្បីក្លាយជាម្ចាស់ជ័យលាភីនៃការជជែកដេញដោល បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា វគ្គដាក់ពាក្យ វគ្គជម្រុះលទ្ធផលទៅវគ្គសម្ភាសដើម្បីត្រូវបានបង្វឹកពីរបៀបក្នុងការជជែកដេញដោល បូកផ្សំជាមួយនឹងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ។ ក្រោយការបង្វឹក និងបណ្តុះបណ្តាលរួច យុវជននឹងត្រូវបានចាប់ក្រុមចេញជា៤ក្រុមដែលមួយក្រុមមានសមាជិកចំនួន ៤រូប ដើម្បីប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានការជម្រុះពីរក្រុម ដែលអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងការស្វែងរកម្ចាស់ជ័យលាភីលេខ១។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/3Wepc9t ឱ្យបានមុនថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៤  វេលាម៉ោង១១:៥៩យប់។ ក្នុងករណីមានចម្ងល់ អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ NGO-CEDAW និង ទស្សនៈយុវជន – Youth’s Perspectives។

គួរបញ្ជាក់ផងដែរថា កម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» ត្រូវបានសហការរៀបចំរវាង RULErs និង NGO-CEDAW តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្រោយពេលដែល RULErs បានលេចចេញជារូបរាងឡើងដោយអតីតនិស្សិតចំនួន៥រូបផ្តួចផ្តើម៕

(រូបភាពពី៖ RULErs)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម