ព័ត៌មានអន្ដរជាតិ
ការលក់រថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ធំៗ BMW និង Mercedes-Benz ធ្លាក់ចុះនៅត្រីមាសទី២
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ធំៗចំនួន ២ រួមមាន BMW និង Mercedes-Benz បានរាយការណ៍ ពីការធ្លាក់ចុះនៃការលក់រថយន្តរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន BMW បានប្រកាសនៅថ្ងៃពុធនេះថា ការលក់រថយន្តនៅត្រីមាសទី២របស់ខ្លួន បានធ្លាក់ចុះ ១,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៦១៨ ៨២៦ គ្រឿង។
ការលក់នៅចិន ដែលជាទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុន បានធ្លាក់ចុះ ៤,៧ ភាគរយ នៅត្រឹម ១៨៨ ៤៩៥ គ្រឿង។ ជាមួយគ្នានេះ ការលក់ក្នុងស្រុកអាល្លឺម៉ង់ផ្ទាល់ ក៏បានធ្លាក់ចុះជាគំហុករហូតដល់ ១១,៥ ភាគរយ មកនៅត្រឹម ៦៨ ៣៥១ គ្រឿង ដោយមានតែទីផ្សារអាមេរិកប៉ុណ្ណោះដែលកើនឡើង ប្រមាណ ១,៧ ភាគរយ (ដល់ ៩៧ ១៣៥ គ្រឿង)
ចំណែកឯការលក់រថយន្តរបស់ក្រុមហ៊ុនគូប្រជែង Mercedes-Benz វិញ ក៏ធ្លាក់ចុះដូចគ្នា រហូតដល់ប្រមាណ ៦ ភាគរយ ដោយសារតែការលក់រថយន្តអគ្គិសនីធ្លាក់ចុះ។ ក្រុមហ៊ុននេះ បានឱ្យដឹងថា ខ្លួនលក់រថយន្តចំនួន ៦០០ ១០០ គ្រឿងក្នុងត្រីមាសទី២ នៃឆ្នាំ ២០២៤។ ៥១ ០០០ គ្រឿងក្នុងចំណោមនោះ ជារថយន្តអគ្គិសនី ដែលបង្ហាញពីការធ្លាក់ចុះ រហូតដល់ ២៣ ភាគរយ។
ក្រុមហ៊ុន Mercedes បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា តម្រូវការរថយន្តអគ្គិសនីបានថយចុះនៅក្នុងប្រទេសទីផ្សារសំខាន់ៗ ខណៈក្រុមហ៊ុនបានផ្តោតលើ «កំណើនប្រកបដោយសុខភាពល្អ» ក្នុងបរិយាកាសទីផ្សារដែលប្រជែងគ្នាដោយការបញ្ចុះតម្លៃយ៉ាងខ្លាំង។
គួរគូសបញ្ជាក់ថា ការធ្លាក់ចុះរបស់ក្រុមហ៊ុនអាល្លឺម៉ង់ទាំង២ ខណៈមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗពីក្រុមហ៊ុនអន្តរជាតិផ្សេងៗ ជាពិសេសពីសំណាក់ក្រុមហ៊ុនចិនផ្សេងៗ រួមទាំងក្នុងប្រទេសចិនផ្ទាល់ ដែលជាទីផ្សាររថយន្តដ៏ធំរបស់ពិភពលោក។ របាយការណ៍លើបញ្ហានេះ ក៏ចេញផ្សាយផងដែរ ក្រោយ សហភាពអឺរ៉ុបចេញវិធានការបង្កើនពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិន ជាអ្វីដែលអាល្លឺម៉ង់ប្រឆាំង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា