កីឡា
អង់គ្លេស បង្កើតប្រវត្តិសាស្ត្រថ្មី ឡើងវគ្គផ្តាច់ព្រ័ត្រ Euro ពីរលើកជាប់គ្នា
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប (Euro) ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះ ហូឡង់ ដោយលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី១១ ខែកក្កដា។
ការប្រកួតបានត្រឹមតែ៧នាទីប៉ុណ្ណោះ កីឡាករវ័យក្មេង Xavi Simons ស៊ុតបានសម្រេចឲ្យ ហូឡង់ នាំមុខ ១-០ ប៉ុន្តែឈាមដល់នាទីទី១៨ ប្រធានក្រុមអង់គ្លេស Harry Kane ស៊ុតពិន័យ១១ម៉ែត្របានសម្រេចតាមស្មើ ១-១ បន្ទាប់ពីខ្សែការពារ ហូឡង់បានបង្កើតកំហុសនៅតំបន់គ្រោះថ្នាក់។
ការប្រកួតបន្តបន្ទាប់មក អង់គ្លេស បង្ហាញទម្រង់លេងយ៉ាងល្អ និងបានដាក់សម្ពាធយ៉ាងខ្លាំង ហើយក៏បង្កើតឱកាសស៊ុតជាច្រើនលើក ប៉ុន្តែមិនបានសម្រេច។ ការប្តូរចូលសមាជិកថ្មីច្រើនរូប អង់គ្លេសកាន់តែល្អ ហើយរហូតដល់នាទីទី៩០+២ ទើបកីឡាករប្តូរចូលថ្មី Ollie Watkins រកបានគ្រាប់បាល់ជ័យជម្នះ ដែលបានក្លាយជាវីរបុរសនាំអង់គ្លេសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នេះជាការឡើងផ្តាច់ព្រ័ត្រពានរង្វាន់ Euro លើកទី២របស់អង់គ្លេស ហើយក៏ជាការឡើងវគ្គផ្តាច់ព្រ័ត្រពីរលើកជាប់គ្នា បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០២០។ ចាំមើលថា តើអង់គ្លេសអាចបង្កើតប្រវត្តិថ្មីក្នុងការគ្រងជើងឯកដែរឬទេ ពីព្រោះពួកគេមិនធ្លាប់ឈ្នះជើងឯកឡើយ។
វគ្គផ្តាច់ព្រ័ត្រ អង់គ្លេស ជួប អេស្ប៉ាញ នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស