Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកភាពផ្ដល់ក្របខ័ណ្ឌជូនកូនលោក គង់ បុរាណ ត្រូវជាកូនប្រុសព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដើម្បី​បានបន្តសិល្បៈចាប៉ីដងវែង តាមគន្លងលោកឳពុក។ នេះបើតាមសំណេរដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រីបង្ហោះលើទំព័រហ្វេស​ប៊ុកនាព្រឹកថ្ងៃព្រហស្បត្តិ៍ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចផ្ដល់ក្របខ័ណ្ណមួយនេះ ធ្វើឡើងបន្ទាប់ពី លោក គង់ បុរាណ បង្ហោះលើគណនីហ្វេសប៊ុកស្នើសុំក្របខ័ណ្ឌរដ្ឋ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដើម្បីបានបម្រើប្រទេសជាតិក្នុងវិស័យសិល្បៈចាប៉ីដងវែង និងដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃខាងមុខបន្តទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហោះលើគណនីហ្វេសប៊ុក ដូច្នេះ ៖« ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ »។

ដើម្បីឱ្យកិច្ចការបញ្ចូលឈ្មោះ លោក គង់ បុរាណ ទៅក្នុងក្របខ័ណ្ឌរដ្ឋ ដំណើរការរលូន ស្រ​បតាមនីតិវិធី សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកិច្ចការងារនេះ។

ជាចុងក្រោយ សម្ដេចធិបតី បញ្ចប់សំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយនឹងពាក្យជូនពរ ឱ្យលោក គង់ បុរាណ ជាកូនប្រុសតែមួយរបស់លោកតា គង់ ណៃ ដែលចេះសិល្បៈចាប៉ីដងវែង ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។

លោក គង់ បុរាណ គឺជាកូនទី៩ ក្នុងចំណោមកូនទាំង១០ របស់អតីតព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងលោកយាយ តាត់ ឆេន។

សូមរម្លឹក​ថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលអនិច្ចកម្ម កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយជរាពាធ ក្នុងជន្មានយុ៨០ ឆ្នាំ នៅគេហដ្ឋាន ក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

​ហេតុអ្វី​រុស្ស៊ី​​ជំរុញ​ការ​បង្កើត​ប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន​​​ក្នុងប្លុក​ប្រទេស​​ BRICS?

ជីវិតកម្សាន្ដ៤ នាទី មុន

រ៉ាប៊ី ប្រកាសចង់ជ្រើសដៃគូចម្រៀងឆាប់ៗនេះ ក្រោយចេញចម្រៀង ១០បទ ភាគច្រើន ៩បទផ្ទុះខ្លាំង

សេដ្ឋកិច្ច៦ នាទី មុន

ច្នៃត្រឡោកដូង ធ្វើរូបស្រមោច និងរូបសត្វផ្សេងៗ រកប្រាក់ចិញ្ចឹមកូន និងម្ដាយចាស់ជរា

ព័ត៌មានជាតិ៦ នាទី មុន

មន្រ្តីជាន់ខ្ពស់សុខាភិបាល ណែនាំឲ្យមន្ទីរសុខាភិ​បាល​ខេត្តតាកែវ ពិនិត្យគ្លីនិកឯកជនត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ

ជីវិតកម្សាន្ដ១៣ នាទី មុន

Jessi ​ត្រូវប៉ូលិសដោះលែង​មកវិញ ក្រោយ​​សួរ​ចម្លើយអស់ ៦ ម៉ោង ពាក់ព័ន្ធនឹងហិង្សា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អតីត​សមាជិក​ក្រុម One Direction បាន​បាត់បង់ជីវិត ក្រោយ​ធ្លាក់​ពី​លើ​សណ្ឋាគារ​ជាន់​ទី​៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

សេដ្ឋកិច្ច៦ ម៉ោង មុន

រឿងព្រេងនិទានថ្មីនៃតារាសាគរ៖ បដិមាព្រះពុទ្ធសក្យមុនីកម្ពស់ ១០៨ ម៉ែត្រ ចំណាយអស់៥០០លានដុល្លារ ត្រូវបានដាក់បង្ហាញយ៉ាងភ្ញាក់ផ្អើល

Sokha Hotels

ព័ត៌មានពេញនិយម