Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការអារ៉ាប់រួម កាត់ទោសសកម្មជនសិទ្ធិមនុស្ស៤៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិត

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋអារ៉ាប់រួមនៅថ្ងៃព្រហស្បតិ៍ទី១១ខែកក្កដា, តុលាការសហព័ន្ធទីក្រុងអាប៊ូដាប៊ី បានកាត់ទោសសកម្មជនចំនួន៤៣នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធបទល្មើសភេរវកម្ម ក្រោយរកឃើញថា ពួកគេរួមគំនិតគ្នាបង្កើតអង្គការភេរវកម្ម។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirates បានរាយការណ៍ថា សរុបទៅ តុលាការបានកាត់ទោសជនជាប់ចោទរហូតដល់ទៅ៥៣នាក់ឯណោះ គ្រាន់តែក្នុងនោះ មាន​ជន​ជាប់​ចោទ៤៣នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំណែក១០នាក់​ទៀត ជាប់ពន្ធនាគារ​ពី១០ទៅ១៥ឆ្នាំ។

ត្បិតតែក្រុមសិទ្ធិមនុស្សប្រកែកថា ជនជាប់ចោទទាំងអស់ គឺជាសកម្មជនសិទ្ធិមនុស្ស និងអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែធាតុពិតពួកគេជាសមាជិកនៃចលនាឥស្លាមអន្តរជាតិ Muslim Brotherhood ដែលអារ៉ាប់ ចាត់ទុកជាអង្គការភេរវកម្ម។

(រូបថត៖ AP)

យោងតាមសេចក្តីសម្រេចរបស់តុលាការក្រុង អាប៊ូដាប៊ី, អ្នកដែលត្រូវកាត់ទោស គឺមានជាប់ពាក់ព័ន្ធនឹងក្រុម Muslim Brotherhood ដែល​ព្យាយាម​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ដោយ​ហិង្សា។

សូមបញ្ជាក់ថា អារ៉ាប់រួម គឺជាប្រទេសមិនអត់ឱនចំពោះក្រុមប្រឆាំងដាច់ខាត ហើយមានជំហរតឹងរ៉ឹងបំផុតលើសន្តិសុខ ដើម្បីការពារខ្លួនពីអស្ថិរភាពនយោបាយ និងអំពើហិង្សា ដែលបានជះឥទ្ធិពលដល់ប្រទេសជិតខាងនៅមជ្ឈិមបូព៌ាជាច្រើនរួចទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ​ក្រុម​សិទ្ធិមនុស្ស​បាន​ទទូច​ថា ​ការ​កាត់ក្តីទ្រង់ទ្រាយធំលើក​នេះ បាន​បំផ្លាញ​មុខមាត់​របស់អារ៉ាប់រួមលើឆាកអន្តរជាតិ​ ហើយ​បង្កើនក្តី​ព្រួយបារម្ភ​លើដំណើរការអនុវត្តផ្នែក​យុត្តិធម៌នៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើ ទីក្រុងឌូបៃ ខាតលុយប៉ុន្មាន ដោយសារទឹកជំនន់ដ៏សាហាវ ប៉ុន្មានថ្ងៃមុន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៨ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម