Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ

បានផុស

នៅ

ថ្លែងក្នុងវេទិកាសាធារណៈរបស់អង្គការណាតូ កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បញ្ជាក់ថា យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែនហើយ ហើយយន្តហោះចម្បាំងទំនើបៗទាំងនោះ នឹងហោះការពារមេឃអ៊ុយក្រែន ក្នុងរដូវក្តៅនេះតែម្តង។

លោក Antony Blinken (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោក Blinken មិន​បានបញ្ជាក់ច្បាស់ថាតើនឹងមាន​យន្តហោះ F-16 ប៉ុន្មានគ្រឿងដែល​នឹងត្រូវ​បញ្ជូនចេញពីប្រទេស​ហូឡង់និង​ដាណឺម៉ាក ទៅឲ្យអ៊ុយក្រែននោះ​ទេ ខណៈសេចក្តីថ្លែងការណ៍រួមរវាងទីក្រុងវ៉ាស៊ីនតោន ឡាអេ និងកូប៉ិនហាក បានឲ្យដឹងថា ព័ត៌មានលម្អិតផ្សេងៗ គឺត្រូវបានរក្សាទុកព្រោះតែបញ្ហាសន្តិសុខ។

ការអះអាងប្រគល់យន្តហោះចម្បាំង F-16 នេះ ធ្វើឡើងក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថា សម្ព័ន្ធមិត្តអង្គការណាតូ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសចំនួនប្រាំប្រភេទបន្ថែមទៀតឲ្យអ៊ុយក្រែន ខណៈប្រទេសនេះនៅតែបន្តប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ី។

យន្តហោះចម្បាំង F-16 (រូបថត៖ Lockheed Martin)

រម្លឹកទៅខែមិថុនាឆ្នាំ២០២៣ ពេលនោះ លោក បៃដិន បានប្រកាសជាលើកដំបូងថា ដៃគូរបស់ណាតូ នឹងសន្យាផ្តល់យន្តហោះ F-16 ទៅឲ្យអ៊ុយក្រែន ហើយមកដល់ខែឧសភាឆ្នាំនេះ ពីឡុតអ៊ុយក្រែនក្រុមដំបូង ក៏បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏បានស្វាគមន៍សេចក្តីប្រកាសនោះថាជា ការពង្រឹងខែលការពារដែនអាកាសរបស់អ៊ុយក្រែនដែរ។

សូមបញ្ជាក់ថា កងកម្លាំងលោក ហ្សេលេនស្គី ត្រូវការជំនួយបែបនេះជាបន្ទាន់ ជាពិសេសក្រោយការបាញ់មីស៊ីលរុស្ស៊ីកាលពីថ្ងៃអាទិត្យ ដែលវាយប្រហារមន្ទីរពេទ្យកុមារក្នុងទីក្រុងកៀវ ដោយគេប៉ាន់ស្មានថាមានអ្នករងរបួសប្រមាណ៣០០នាក់ ហើយមានកុមារ៤នាក់ត្រូវបាត់បង់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

មនុស្សស្លាប់ដោយសារព្យុះកំណាច យ៉ាកជី នៅ វៀតណាម កើនដល់ ៥៩នាក់

វប្បធម៌ ជំនឿ១៦ នាទី មុន

អាជ្ញាធរជាតិអប្សរា ជួសជុល មុខព្រហ្មខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ឱ្យមានរូបរាងដូចដើម

ជីវិតកម្សាន្ដ២២ នាទី មុន

ខាត់ សុឃីម ៖ ខ្ញុំគ្មានសំណាងកើតក្នុងត្រកូលអ្នកមាន តែមានសំណាងកើតក្នុងគ្រួសារបង្រៀនឲ្យស្គាល់គ្រប់រសជាតិ

ព័ត៌មានជាតិ២៧ នាទី មុន

អាជ្ញាធរសង្កាត់បឹងទំពន់ទី ២ អំពាវនាវពលរដ្ឋគ្រប់អាយុ មកចុះឈ្មោះបោះឆ្នោត និងពិនិត្យកែសម្រួលឈ្មោះ

ព័ត៌មានជាតិ៣៧ នាទី មុន

ក្នុងស្មារតីមិត្តដែកថែប, ប្រធានរដ្ឋសភាកម្ពុជា គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចុងខែកញ្ញានេះ

Sokha Hotels

ព័ត៌មានពេញនិយម