Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ ជាការជំរុញសម្រេចឲ្យបានគម្របព្រៃឈើ ៦០ ភាគរយ នៃផ្ទៃប្រទេស ត្រឹមឆ្នាំ ២០៥០

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា «ការ​តាំង​ពិព័រណ៍ និង​ចែក​កូនឈើ ជូន​ដល់​សាធារណជន​ដោយ​ឥតគិតថ្លៃ ដើម្បី​យក​ទៅ​ដាំ​នៅ​តាម​ទីតាំង​ផ្ទាល់ខ្លួន នា​ពេលនេះ គឺជា​ផ្នែក នៃ​ការ​បើក​ទំព័រ​ថ្មី​មួយ​របស់​ក្រសួងបរិស្ថាន ក្នុង​ការ​ជំរុញ​សម្រេច​ឲ្យ​បាន​នូវ​គម្រប​ព្រៃឈើ​ចំនួន ៦០ ភាគរយ នៃ​ផ្ទៃ​ប្រទេស នៅ​ត្រឹម​ឆ្នាំ ២០៥០»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ ក្រោម​មូលបទ«ពន្លក​បៃតង» និង​វេទិកា​កេសរ​កូល​ជាតិ​លើក​ទី ៤ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​បន្ត​ថា សាធារណជន អាច​អញ្ជើញ​ទៅ​ទស្សនា និង​ទទួល​យក​កូន​ឈើ​ដោយ​ឥតគិតថ្លៃ​នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា មិន​ថា​មន្ត្រីរាជការ មិន​ថា​កុមារា កុមារី ឬក៏​សាធារណជន​ទូទៅ សុទ្ធតែ​ផ្សារភ្ជាប់​ទៅ​នឹង​បរិស្ថាន ហើយ​មាន​តួនាទី​គ្រប់ៗគ្នា ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន។ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២៤ សាធារណជន​ទាំងអស់ អាច​អញ្ជើញ​ទៅ​ទស្សនា​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ ក្រោម​មូលបទ «ពន្លក​បៃតង» និង​វេទិកា​កេសរ​កូល​ជាតិ​លើក​ទី ៤ នៅ​មុខ​ទីស្ដីការ​ក្រសួង​បរិស្ថាន ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន និង​ចូលរួម​បង្កើត​ទម្លាប់​ល្អ ដើម្បី​ជួយ​ដល់​បរិស្ថាន​របស់​យើង។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​សកម្មភាព​ជា​យុទ្ធសាស្ត្រ ស្រប​តាម «មុំ នៃ​ភាព​បៃតង​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ ២០២៣-២០២៨» ដែល​ជា​យុទ្ធសាស្ត្រ​រៀបចំ​ឡើង​ដោយ​អនុលោម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​តម្រង់​ទិស និង​ចង្អុលបង្ហាញ​អាទិភាព​ការងារ ក្នុង​ការ​លើក​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធនធាន​ធម្មជាតិ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ការ​អភិវឌ្ឍ​ប្រកប​ដោយ​អព្យាក្រឹត​កាបូន​នៅ​ត្រឹម​ឆ្នាំ ២០៥០។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​ឡើង​បន្ថែម​ទៀត​ថា លើស​ពី​នេះ ការ​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ ចែក​កូនឈើ និង​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី ៤ នា​ពេលនេះ ក៏​ជា​ការ​បង្ហាញ​អំពី​សុ​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី ៧ និង​គោល​នយោបាយ​របស់​ក្រសួង​បរិស្ថាន ក៏ដូចជា​ការ​ចូលរួម​របស់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្ដីពី​ជីវចម្រុះ និង​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​នាម​កម្ពុជា ជា​រដ្ឋ​ភាគី​មួយ​ផង​ដែរ។

គួរ​ជម្រាប​ថា ពិធី​បើក​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូន​ឈើ ក្រោម​មូលបទ «ពន្លក​បៃតង» និង​វេទិកា​កេសរ​កូល​ជាតិ​លើក​ទី ៤ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សុខ សុកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រួម​ជាមួយ​ថ្នាក់​ដឹកនាំ​មកពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជា​ដៃគូ បណ្ដាញ​កេសរ​កូល​នៅ​កម្ពុជា ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​ទាំង ២៥ រាជធានី-ខេត្ត ព្រមទាំង​សាស្ត្រាចារ្យ អ្នក​សិក្សា​ស្រាវជ្រាវ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម