Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សន្យា​ដោះលែង​ជនជាតិ​ឥណ្ឌា ដែល​កំពុង​ច្បាំង​នៅ​អ៊ុយក្រែន

បានផុស

នៅ

ប្រទេស​រុស្ស៊ី​ បាន​សន្យា​ថា ​នឹង​ដោះ​លែង​ពលរដ្ឋ​ឥណ្ឌា​ទាំង​អស់​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​ជួរ​ទ័ព​របស់​ខ្លួន។ ការប្រកាស​នេះ បានធ្វើឡើងបន្ទាប់​ពី​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ទីក្រុងមូស្គូ ជួប​ជាមួយប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន កាល​ពី​ដើម​សប្ដាហ៍​។

លោក Narendra Modi និង​លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងដេលី កំពុងស្វែងរកការដោះលែងជនជាតិឥណ្ឌា ដែលត្រូវបាន​គេ​ល្បូង​​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេសរុស្ស៊ី ដោយ​សន្យា​ថា​ការងារ​ទាំង​នោះ​​មិន​ជាប់​ពាក់ព័ន្ធ​នឹង​​​​​ការ​ចូល​បម្រើ​ជួរកងទ័ព​នោះ​ឡើយ ប៉ុន្តែក្រោយមក​ជនជាតិ​ឥណ្ឌា​ទាំង​នោះ​បែរ​ជា​ត្រូវបាន​គេ​​បង្ខំ​ឲ្យ​ចូលទៅ​ក្នុងការ​ប្រយុទ្ធយ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​​ទៅ​វិញ។

គិត​មក​ទល់​នឹង​ពេល​នេះ យ៉ាង​ហោច​ណាស់​ប្រជាជន​ឥណ្ឌា​​ចំនួន ៤​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​ លោក Vinay Kwatra បាននិយាយថា ក្នុង​ជំនួប​ជាមួយ​លោក ពូទីន, លោក Modi បាន “លើកឡើងយ៉ាងខ្លាំងអំពីបញ្ហានៃការដោះលែង​មុន​ពេល​កំណត់​” នៃជនជាតិឥណ្ឌាដែលត្រូវបាន “គេ​បោក​ឲ្យ​ចូល​បម្រើការ​​ក្នុង​ជួរ​កងទ័ពរុស្ស៊ី”។ លោក​ បាន​បន្ថែម​ថា​ ជា​ការ​ឆ្លើយ​តប ​ភាគី​រុស្ស៊ី​បាន​សន្យា​​អនុញ្ញាត​ឲ្យ​ជនជាតិ​ឥណ្ឌា​ទាំងអស់​​អាច​ចាក​ចេញ​​ពី​ការ​បម្រើ​កងទ័ព​រុស្ស៊ី​​មុន​​ការ​កំណត់​ក្នុង​កិច្ច​សន្យា​ការងារ។

លោក Kwatra បានឲ្យ​ដឹង​​​ទៀត​ថា មានជនជាតិឥណ្ឌាប្រហែល ៣៥ ទៅ ៥០​នាក់​នៅក្នុង​កងកម្លាំងរុស្ស៊ី ដែលក្នុងនោះ​មាន​ ១០​នាក់​បាន​ធ្វើ​មាតុភូមិនិវត្តន៍​រួច​មក​ហើយ។ លោក បន្ត​​ថា ប្រទេសទាំង២​ឥឡូវនេះនឹងធ្វើការដើម្បីនាំយក​ជនជាតិ​ឥណ្ឌា​ដែលនៅសេសសល់មកវិញ។

បើ​តាម​​ការ​រៀបរាប់​​របស់​ជនជាតិ​ឥណ្ឌា​មួយ​ចំនួន​ដែល​ត្រូវ​គេ​យក​ទៅ​ច្បាំង​នៅ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា ហេតុ​តែ​ចង់​បាន​​​កម្រៃ​ពលកម្ម​ក្នុង​តម្លៃ​ខ្ពស់ ពួក​គេ​ត្រូវ​បានចាញ់​​​ល្បួង​​​​តាម​រយៈ​​វីដេអូ​បង្ហោះ​នៅ​លើ​យូធូប ដោយ​ភ្នាក់ងារ​រុស្ស៊ី​​​ដែល​មាន​មូលដ្ឋាន​​នៅ​ឌូបៃ។ នៅ​ពេល​​​ទៅ​ដល់​រុស្ស៊ី ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ ហើយ​ទទួល​យក​ការ​ហ្វឹកហាត់​រយៈ​ពេល​១៥​ថ្ងៃ មុន​ត្រូវ​បញ្ជូន​​ទៅ​សមរភូមិ​ជួរ​មុខ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

វៀតណាម ហ្វីលីពីន ​ព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធឧស្សាហកម្មអង្ករ

ព័ត៌មានជាតិ១៦ នាទី មុន

កម្ពុជាកំពុងរៀបចំបញ្ចុះតម្លៃទិដ្ឋាការ​ និងបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ​

ព័ត៌មានជាតិ១៧ នាទី មុន

ឯកឧត្តម​ ហ៊ុន ម៉ានី ហៅ​ពិព័រណ៍​ «ពន្លក​បៃតង» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ បណ្តុះផ្នត់គំនិត​ពលរដ្ឋកម្ពុជាគ្រប់វ័យ​ឱ្យស្រលាញ់ដើមឈើ

សន្តិសុខសង្គម២៤ នាទី មុន

ពលរដ្ឋកំពុងបារម្ភពីសុវត្ថិភាព ខណៈជនដៃដល់ដែលគេសង្ស័យថាជាជនបែកថ្នាំកាប់សម្លាប់ស្ត្រីវ័យចំណាស់ម្នាក់មិនទាន់ចាប់ខ្លួនបាន

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

រុស្ស៊ី សន្យា​ដោះលែង​ជនជាតិ​ឥណ្ឌា ដែល​កំពុង​ច្បាំង​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក

ព័ត៌មានជាតិ២៣ ម៉ោង មុន

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម