Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងជួយសម្រួលពន្លឿនទិដ្ឋាការ​សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ​

បានផុស

នៅ

ស្របពេលការមកដល់នៃចំនួនភ្ញៀវទេសចរអន្តរជាតិនារដូវទេសចរណ៍ទាប(Low-Season) មានកំណើនតិច រដ្ឋាភិបាលនឹងជួយសម្រួលពន្លឿនទិដ្ឋាការ(Vissa) សម្រាប់ប្រទេសគោលដៅមួយចំនួន។ នេះបើយោងតាមមន្រ្តីនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍(CTB) ដែលជាអង្គភាពទើបតែបង្កើតឡើងថ្មីៗមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី ហ៊ុន​ ម៉ាណែត កាលពីថ្ងៃទី១០ខែកក្កដាកន្លងមកនេះបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅវិមានសន្តិភាពសំដៅជំរុញការផ្សព្វផ្សាយ និងរៀបចំនូវយន្តការនានាដើម្បីទាក់ទាញភ្ញៀវទេចរឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។

លឹម ហេង ដែលជាសមាជិកនៃTBCតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញផងដែរនោះបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១១ខែកក្កដានេះថា តាមរយៈកិច្ចប្រជុំជាមួយសម្តេចធិបតី​ ខាងក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍បានលើកឡើងនូវសំណើរមួយចំនួនដែលរួមមានទាំងការជំរុញការផ្សព្វផ្សាយ ការសម្រួលថ្លៃអ្នកធ្វើដំណើរ និងជួយសម្រួលពន្លឿនទិដ្ឋាការសម្រាប់ប្រទេសដែលមានសក្តានុពលទេសចរណ៍មួយចំនួន។

លោកបានថ្លែងថា៖«ក្រុមប្រឹក្សាទេចរណ៍ជាតិនេះគឺយើងប្រជុំដើម្បីគិតគូរថាត្រូវធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរមកកាន់ប្រទេសយើង ទោះបីជាយើងមានទិសដៅទេចរណ៍ច្រើនក៏ដោយ បើយើងមិនធ្វើការផ្សព្វផ្សាយទៅកាន់ទេចរគោលដៅរបស់យើងនោះទេ ក៏យើងមិនអាចអោយគេស្គាល់ និងមកទស្សនាប្រទេសយើងនោះឡើយ»។

លោកបានថ្លែងបន្តទៀតថា៖ «តាមរយៈកិច្ចប្រជុំដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកាលពីម្សិលមិញនេះគឺយើងបានលើកអំពីសំណើរនៃការបញ្ចុះតម្លៃចំពោះការធ្វើដំណើរសម្រាប់ភ្ញៀវមកកាន់ប្រទេសកម្ពុជា ក៏ដូចជាជួយសម្រួលពន្លឿនទិដ្ឋការសម្រាប់ប្រទេសមួយចំនួន។ ជាមួយគ្នានេះដែរ ចំពោះការមកដល់របស់ភ្ញៀវចំពោះការស្នើសុំវីសារ​ទាំងឡាយនឹងត្រូវបានធ្វើឡើងនៅការិយាល័យបម្រើសេវាកម្មតែមួយ (one-stop-service) ការស្កែនចូលមិនប្រើឯកសារច្រើនដោយសារតែយើងប្រើការផ្តល់លិខិតទិដ្ឋាការអនឡាញដែលនេះជាការសម្រួលបានច្រើនដល់ភ្ញៀវទេចរយើង»។

លោកថាជាមួយគ្នានោះដែរ សម្រាប់ការនាំចូលភ្ញៀវទេចរជាក្រុមធំៗ កម្ពុជានឹងជួយសម្រួលដល់ពួកគាត់អាចទៅទស្សនាតំបន់ទេចរណ៍ធំៗនានាទៀត ប៉ុន្តែគោលដៅចម្បងជាពិសេសគឺខេត្តសៀមរាប។

លោក​ ស សារិន អនុប្រធាន​សមាគមភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) ​ក៏បាន​ប្រាប់កម្ពុជាថ្មីកន្លងមកនេះថា សម្រាប់រដូវទេចរណ៍ទាបនេះគឺចាប់ផ្តើមតាំងពីខែឧសភានិងរហូតដល់ដើមខែតុលា ដែលជាទូទៅចំនួនភ្ញៀវទេចរមានការធ្លាក់។

«ជាយោបល់របស់ខ្ញុំ តើអាចស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងទេចរណ៍បង្កើតនូវព្រឹត្តិការណ៍នានាដើម្បីធ្វើឱ្យភ្ញៀវទេចរចូលមកក្នុងរដូវធ្លាក់ភ្ញៀវនេះ ព្រោះយើងមិនត្រូវគិតថាឱ្យតែរដូវធ្លាក់ភ្ញៀវថាគ្មានភ្ញៀវនោះទេ។ ខ្ញុំបានជួបម្ចាស់សណ្ឋាគារមួយចំនួននៅសៀមរាបថាស្ងាត់ភ្ញៀវ​ដូច្នេះយើងមិនគួរបណ្តោយស្ថានការណ៍បែបនេះនោះ ទោះជាយើងមិនបានទទួលភ្ញៀវច្រើន ក៏យ៉ាងហោចណាស់បានខ្លះផងដែរ»។ នេះបើយោងតាមលោកសារិន។

ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ​មានការកើនឡើង ២២​,​១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ វិនាទី មុន

បណ្ឌិត គិន ភា ថា យុវជនជំនាន់ក្រោយគឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យទំនាក់ទំនងអាស៊ាន-ចិន រីកចម្រើនកាន់តែខ្លាំង

ព័ត៌មានជាតិ៤ នាទី មុន

អគ្គមេបញ្ជាការទ័ព ថា ចិនជួយទំនុកបម្រុងធ្វើទំនើបកម្មខឿនការពារជាតិកម្ពុជាយ៉ាងធំធេង

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ក្នុងខេត្តកំពត នៅថ្ងៃទី២-៣ ខែវិច្ឆិកា ខាងមុខ

សន្តិសុខសង្គម២៥ នាទី មុន

ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ មិនស្រួលខ្លួន ថប់ដង្ហើម គាំងបេះដូងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

ជីវិតកម្សាន្ដ២៥ នាទី មុន

ជនរងគ្រោះ៥រូបបន្ថែមទៀត ប្តឹង Diddy ថាបានរំលោភសេពសន្ថវៈកាលនៅអាយុ១៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម