Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ហ្វីលីពីន ​ព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធឧស្សាហកម្មអង្ករ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធឧស្សាហកម្មអង្ករ​រវាងប្រទេសទាំង២​ ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនងពាណិជ្ជកម្មទៅជាដៃគូវិនិយោគក្នុងឧស្សាហកម្មអង្ករ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឯកភាព​​នេះ​ ធ្វើ​ឡើង​ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុងហាណូយ រវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក​​ Lê Minh Hoan និង​​រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr។

វា​ស្រប​ទៅ​នឹង​សំណើ​របស់​លោក​​ Francisco ដែល​បានសុំ​ឱ្យវៀតណាមបង្កើតសម្ព័ន្ធភាពឧស្សាហកម្ម​អង្ករ​រវាងប្រទេសទាំង២​ ​ដើម្បី​នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មអង្ករទៅជាដៃគូវិនិយោគ ក្នុង​បំណង​ដោះស្រាយបញ្ហាប្រឈមនានា ដែលឧស្សាហកម្មកសិកម្ម​ហ្វីលីពីនកំពុងជួបប្រទះ រួមទាំងផលិតភាពទាប និងផលិតកម្មររាត់ររាយ ដែល​សុទ្ធ​តែ​​​​ជា​បន្ទុក​​លើ​​សន្តិសុខស្បៀង​។

លោក Hoan ​​យល់ស្របជាមួយ លោក​ Francisco ដោយ​បាននិយាយថា ភាពជាដៃគូវិនិយោគក្នុងឧស្សាហកម្មអង្ករ នឹងអនុញ្ញាតឱ្យវៀតណាមបញ្ជូនបច្ចេកវិទ្យា​បង្កើនប្រសិទ្ធភាពសង្វាក់ផលិតកម្មស្រូវ​ទៅ​ហ្វីលីពីន បន្ថែម​ពី​លើ​ការនាំចេញអង្ករតែ​មួយ​មុខ​។

រដ្ឋ​មន្រ្តីវៀតណាម​ដដែល​ បាននិយាយថា ឧស្សាហកម្មអង្ករ​វៀតណាម​កំពុងមាន​ការ​ផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងផលិតកម្ម ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ក្នុងបរិបទនៃការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័សរបស់​​ទីផ្សារពិភពលោក​ ​រសនិយម​របស់​អ្នកប្រើប្រាស់ ក៏ដូចជាការប្រែប្រួលអាកាសធាតុជាដើម​។

លោក Hoan បាន​ថ្លែង​ថា ហ្វីលីពីនគឺជាប្រទេស​នាំ​ចូល​អង្ករដ៏​ធំបំផុតរបស់វៀតណាម ដោយ​រួម​ចំណែក​ពី​ ៣៥-៤០ ភាគរយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​របស់​ប្រទេស​។ ​ឆមាស​ទី​១​ឆ្នាំនេះ​ វៀតណាម​នាំ​ចេញ​អង្ករ​ប្រមាណ​ ៤,៦៨ លាន​តោន​ ក្នុង​តម្លៃ​ ២,៩៨ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង​ ១០៤ ភាគរយ​។ ​

​ជុំ​វិញ​បញ្ហា​នេះដូច​គ្នា​​ លោក Francisco ​បាន​គូស​បញ្ជាក់​ថា​ ​ហ្វីលីពីន​បាននាំចូលអង្ករចំនួន ២,១៧ លានតោននៅក្នុងឆមាសទី១​ ឆ្នាំនេះ ដោយ​ ១,៥៩ លាន​តោន​ក្នុង​នោះ​ នាំ​ចូល​ពី​វៀតណាម ដែល​ជាប្រទេស​​ផ្គត់​ផ្គង់​អង្ករ​ធំ​ជាង​គេ​ដល់​ហ្វីលីពីន​ អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​មក​ហើយ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៨ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម