Connect with us

កីឡា

Watkins ប្រាប់អារម្មណ៍ ក្រោយស៊ុតចូលចុងម៉ោង​យកឈ្នះ​ ហុល្លង់

បានផុស

នៅ

ខ្សែប្រយុទ្ធ Ollie Watkins បានក្លាយជាតួឯកជួយ​​អង់គ្លេស​បាន​ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EURO ក្រោយស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅចុងម៉ោង​​យក​ឈ្នះ ហុល្លង់ ២-១ ក្រោយដូរលេងបាន១០នាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការស៊ុតបញ្ចូលទី១គ្រាប់នៅនាទី៩០ បាន​ធ្វើ​ឲ្យកីឡាករ Ollie Watkins ឈ្នះពានរង្វាន់កីឡាករ​ល្អ​​ប្រចាំ​ការប្រកួត។ នេះជារឿងមួយនឹកស្មានមិនដល់ ហើយសូម្បីរូបគេផ្ទាល់ស្ទើរ​មិន​ជឿ​លើ​ខ្លួន​ឯង​​ធ្វើបានល្អដូចនេះ។ ស្ថិតិកីឡាករ Watkins ក្នុងពានរង្វាន់ EURO បង្ហាញខ្លួនបាន២ប្រកួត លេងបាន៣០នាទី ស៊ុតបញ្ចូលទី១គ្រាប់។

កីឡាករ Ollie Watkins បាននិយាយថា ​​៖«និយាយឲ្យត្រង់ទៅ ខ្ញុំ​មិន​​នឹក​ស្រមៃ​ថា ខ្ញុំអាចធ្វើរឿងនេះបាន។ ការ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​អង់គ្លេស​គឺ​អស្ចារ្យ ប៉ុន្តែ​ខ្ញុំ​មិន​​ធ្លាប់​គិតថា ខ្ញុំអាចធ្វើបានរឿងនេះ​ទេ​នៅ EURO»។

មុនពេលផ្លាស់ប្ដូរចូលក្នុងទីលាន Ollie Watkins បានប្រាប់អ្នកចាំទីបម្រុង Dean Henderson ថា រូបគេអាចធ្វើឲ្យមានភាពខុសប្លែក។ ទី​បំផុត​រូប​គេ​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ ជួយឲ្យអង់គេ្លសឡើងដល់វគ្គផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម