ព័ត៌មានជាតិ
ទៅពិព័រណ៍ «ពន្លកបៃតង» មុខក្រសួងបរិស្ថាន ដឹងមានដើមឈើហូបផ្លែ ដើមឈើប្រណិតណាខ្លះចែកដល់អ្នកចូលរួម?
ពិព័រណ៍ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ រយៈពេល ៣ ថ្ងៃ នៅមុខទីស្តីការក្រសួងបរិស្ថាន អ្នកចូលរួមនឹងទទួលបានការចែកជូនកូនឈើយកទៅដាំដោយឥតគិតថ្លៃ ដែលមានកូនឈើរាប់សិបប្រភេទមានទាំងឈើហូបផ្លែ ឈើប្រណិត កូនឈើព្រៃលិចទឹក និងឈើលម្អសរុបជាង ៤ ម៉ឺនដើម។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/450227030_924512623046402_7801284603302209880_n-1-1024x683.jpg)
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យកម្ពុជាថ្មីដឹងថា កូនឈើដែលចែកដល់អ្នកចូលរួមក្នុងពិព័រណ៍រយៈពេល ៣ ថ្ងៃនៅមុខក្រសួងបរិស្ថានសរុបមានជាង ៤ ម៉ឺនដើម ដែលបែងចែកជា ៤ ប្រភេទខុសៗគ្នាមានឈើហូបផ្លែ ឈើប្រណិត កូនឈើព្រៃលិចទឹក និងឈើលម្អ។
កូនឈើទាំង ៤ ប្រភេទ ដែលចែកដល់អ្នកចូលរួមតាមស្តង់ពិព័រណ៍ពីមន្ទីរបរិស្ថានទាំង ២៥ រាជធានីខេត្តមាន៖
-ឈើប្រណិតមាន ១១ ប្រភេទ៖ ធ្នង់ បេង នាងនួន ក្រញូង កកោះ គគីរ ឈើទាល ច្រេស ខ្លឹមចន្ទន៍ ផ្ដៀក ជើងគោ។
-ឈើហូបផ្លែមាន ១៣ ប្រភេទ៖ ខ្នុរ អំពិលទឹក ព្រីង គូលែន អំពិលជូ អំពិលផ្អែម ត្នោត សំរ៉ង សណ្តាន់ ស្វាយចន្ទី ម្តេញ ប័រ ល្មើរ។
-កូនឈើព្រៃលិចទឹកមាន ១ ប្រភេទ៖ រាំងទឹក
-ឈើលម្អមាន ១៧ ប្រភេទ៖ ក្ងោក ឆត្រតៃវ៉ាន់ អង្គារសីល លឿងរាជ ត្របែកព្រៃ សាគូរ៉ា ចាន់គីរី បូព្រឹក គីនិន ស្លារលំអ ឥន្ធនេល ផ្កាភួងម៉ាឡៃ រំយោលមាស ផ្កាភូម៉ារ៉ាស់ ផ្កាត្រែពណ៌ ឆ័ត្រទេស ផ្កាម៉ោង ១០។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/450609223_924512576379740_5132605234246156655_n-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/450531271_924512486379749_260922827961465954_n-1024x683.jpg)
តាមស្តង់នីមួយៗមានការកំណត់ និងបែកចែកកូនឈើតាមប្រភេទខុសៗគ្នា។ ដូចជាស្តង់ខេត្តមណ្ឌលគីរី ដែលក្រុមការងារកម្ពុជាថ្មីបានទៅចូលរួមផ្ទាល់កាលពីម្សិលមិញមានចែកកូនឈើ ៤ ប្រភេទដូចជា ធ្នង់ បេង ឈើទាល និងកកោះ ដែលសុទ្ធតែជាប្រភេទឈើប្រណិត។ ដោយឡែកនៅស្តង់ខេត្តរតនគីរីមានចែកទាំងប្រភេទឈើប្រណិត និងឈើហូបផ្លែដែលមានសរុប ៦ ប្រភេទមាន បេង គគីរ ក្រញូង ឈើទាល ប័រ និងខ្នុរ។
ទាក់ទងការគ្រប់គ្រងការចែកកូនឈើដល់អ្នកចូលរួម គឺមានប្រព័ន្ធតាមដានទិន្នន័យដែលអាចធានាបានថា អ្នកចូលរួមនឹងទទួលបានកូនឈើគ្រប់ចំនួន មិនអាចលើសគោលការណ៍កំណត់។
បើតាមមន្រ្តីមន្ទីរបរិស្ថានដែលប្រចាំការនៅស្តង់ខេត្តរតនគិរីបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងការចែកកូនឈើឲ្យមានប្រសិទ្ធភាព គឺមានប្រព័ន្ធគ្រប់គ្រងមួយតាមរយៈ App ដែលព័ត៌មានអាចចែករំលែកពីស្តង់មួយទៅស្តង់មួយសម្រាប់គ្រប់គ្រងលំហូរនៃអ្នកចូលរួមដែលទទួលបានកូនឈើយកទៅដាំ។
នៅពេលក្រុមការងារកម្ពុជាថ្មីបានទៅចូលស្តង់ខេត្តមណ្ឌលគិរី មន្រ្តីប្រចាំការតម្រូវឲ្យបំពេញឈ្មោះដោយស្កេន QR Code ហើយមន្រ្តីនឹងចុះឈ្មោះដើម្បីបានកូនឈើផ្សេងៗ។
បើតាមមន្រ្តីនៅស្តង់ពិព័រណ៌បានបញ្ជាក់ថា កូនឈើចែកដល់អ្នកចូលរួមក្នុងម្នាក់ទទួលបានកូនឈើ ១០ ដើមសម្រាប់មួយប្រភេទ។ បានន័យថា បើកូនឈើមាន ១០ ប្រភេទ (ដូចជាបេង ធ្នង់ កកោះ ប័រ ខ្នុរ អីជាដើម) អ្នកចូលរួមទទួលបានកូនឈើ ១ មុខ ១០ ដើម បើយកពីរមុខបាន ២០ ដើម បើយក ៣ មុខ បាន ៣០ ដើម អាស្រ័យតាមប្រភេទកូនឈើដែលចង់បាន។
«ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ធ្វើឡើងរយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន។ ពិព័រណ៍នេះមានការចែកជូនកូនឈើដល់អ្នកចូលរួមដោយឥតគិតថ្លៃដែលមានទាំងប្រភេទឈើប្រណិត ឈើហូបផ្លែ កូនឈើព្រៃលិចទឹក និងឈើលម្អសរុបជាង ៤ ម៉ឺនដើម៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?