Connect with us

ព័ត៌មានអន្ដរជាតិ

មង្គលការកូនប្រុសពៅសេដ្ឋីឥណ្ឌា ​ក្លាយជាភាពក្ដៅក្រហាយពីប្រជាជន ដោយសារបិទផ្លូវច្រើនថ្ងៃ

បានផុស

នៅ

ប្រជាជនជាច្រើននៅក្នុងប្រទេសឥណ្ឌា បានបង្ហាញប្រតិកម្មមិនសប្បាយចិត្ត នៅពេលដែលអាជ្ញាធរបានចាត់ទុកពិធីមង្គលការកូនប្រុសពៅរបស់បុរសមានបំផុតនៅអាស៊ី Mukesh Ambani ជាព្រឹត្តិការណ៍សាធារណៈ ដូច្នេះពួកគេបានរឹតបន្តឹងចរាចរណ៍នៅទីក្រុងបុមបៃ ដោយបិទផ្លូវមិនឲ្យធ្វើដំណើរ។

ប៉ូលិសចរាចរណ៍ក្រុងបុមបៃ ទើបតែបានផ្ញើសេចក្តីជូនដំណឹងអំពីការរឹតបន្តឹងការដឹកជញ្ជូនសាធារណៈ នៅតាមទីតាំងមួយចំនួនក្នុងទីក្រុងរវាងថ្ងៃទី ១២ និង ១៥ ខែកក្កដា។ នេះក៏ជាពេលដែលមហាសេដ្ឋី Ambani បញ្ចប់កាលវិភាគអាពាហ៍ពិពាហ៍សម្រាប់កូនប្រុសពៅរបស់គាត់ឈ្មោះ Anant Ambani អាយុ ២៩ ឆ្នាំ ជាមួយគូដណ្ដឹង ដែលមានអាយុដូចគ្នាគឺ Radhika Merchant ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់ប៉ូលិសចរាចរណ៍ក្រុងបុមបៃបានបញ្ចាក់យ៉ាងដូច្នេះថា “ដោយសារព្រឹត្តិការណ៍សាធារណៈនៅមជ្ឈមណ្ឌលសន្និបាត Jio World នៅ Bandra Kurla Complex ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកក្កដា វិធានការបង្វែរចរាចរណ៍នឹងត្រូវដាក់ឲ្យដំណើរការ ដើម្បីធានាបាននូវលំហូរចរាចរណ៍ដោយរលូន។ ក្នុងអំឡុងពេលនេះ ផ្លូវនឹងត្រូវដាក់កំហិតចាប់ពីម៉ោង ១ រសៀល ដល់ពាក់កណ្តាលអធ្រាត្រ”។

ការប្រកាសនេះត្រូវបានធ្វើឡើង​ បន្ទាប់ពីអាជ្ញាធរបានកំណត់ថា ពិធីមង្គលការរបស់កូនប្រុសអ្នកមានបំផុតនៅអាស៊ីគឺជា ព្រឹត្តិការណ៍សាធារណៈ ដោយសារតែការទទួលភ្ញៀវ VIP អន្តរជាតិ និងឥណ្ឌាជាច្រើននបានចូលរួម។ ជាក់ស្តែងនៅពេលនេះ ចរាចរណ៍នៅក្នុងតំបន់ជុំវិញកន្លែងរៀបអាពាហ៍ពិពាហ៍បានកកស្ទះ។ ការកកស្ទះនេះមួយផ្នែកដោយសារតែភាពពិសេសរបស់ទីក្រុងបុមបៃ នៃការកកស្ទះចរាចរណ៍ និងមួយផ្នែកដោយសារតែម្ចាស់ផ្ទះកំពុងរៀបចំសម្រាប់ពិធីមង្គលការផងដែរ។

ដោយឡែក លោក Rajan Mehra នាយកប្រតិបត្តិនៃក្រុមហ៊ុន Club One Air បាននិយាយថា គ្រួសារ Ambani បានជួលយន្តហោះ Falcon-2000 ចំនួន ៣ គ្រឿង ដើម្បីដឹកភ្ញៀវចូលរួមក្នុងពិធីមង្គលការ ហើយត្រូវបានគេរំពឹងថា នឹងមានយន្តហោះឯកជនជាង ១០០គ្រឿងចូលរួមក្នុងព្រឹត្តិការណ៍នេះ។​​ ភ្ញៀវមកពីគ្រប់ទិសទី ហើយយន្តហោះនីមួយៗនឹងធ្វើការហោះហើរជាច្រើននៅទូទាំងប្រទេសនៅក្នុងពេលដ៏ពិសេសមួយនេះ។ ប៉ុន្តែបច្ចុប្បន្ន អ្នករៀបចំកម្មវិធីនៅតែរក្សាព័ត៌មានអំពីអ្នកចូលរួមជាសម្ងាត់ និងមានពាក្យចចាមអារ៉ាមថា មានការចូលរួមពីឥស្សរជនល្បីៗជាច្រើននៅក្នុងពិភពនយោបាយ អាជីវកម្ម និងការកម្សាន្ត។

ទោះបីជាយ៉ាងណាក៏ដោយ ​ក្រោយ​ការ​ប្រកាស​រឹតបន្តឹង​ចរាចរណ៍​ដោយ​ប៉ូលិស​ ពិធីមង្គលការដ៏ល្អឯករបស់ក្រុមគ្រួសារសេដ្ធីឥណ្ឌា​ក៏បានក្លាយជារឿងក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់ប្រជាជនសាមញ្។ អ្នកលេងអ៉ិនធើណេតម្នាក់បានអត្ថាធិប្បាយនៅលើបណ្តាញសង្គម X ទាំងអាការខឹងសម្បារថា “បើ​អ្នក​ចាត់​ទុក​ពិធី​មង្គលការ​របស់​គ្រួសារ​អ្នក​មាន​បំផុត​នៅ​អាស៊ី​ថា​ជា​ពិធី​សាធារណៈ នោះ​ខ្ញុំ​អាច​ចូល​ទៅ​ខាង​ក្នុង​បាន​ទេ?” ស្របពេលជាមួយគ្នានោះដែរ អ្នកផ្សេងទៀតបានចោទសួរវិញថា “តើនេះអាចចាត់ទុកថាជាព្រឹត្តិការណ៍សាធារណៈយ៉ាងដូចម្តេច? ខ្ញុំភ្ញាក់ផ្អើលព្រោះពួកគេត្រូវបានផ្តល់ការសប្បាយយ៉ាងពិសេស ទោះបីជាសាធារណជនឈឺចាប់ក៏ដោយ​។ នេះឬក្រុមអ្នកមានលុយគេនិយមធ្វើ ដើម្បីតែផលប្រយោជន៍ខ្លួន បែរបិទផ្លូវច្រើនថ្ងៃហើយមិនឲ្យប្រជាជនធ្វើដំណើរទៅបាន”។

យ៉ាងណាមិញ ក្រឡេកទៅមើលកាលពីមួយខែមុន ពិធី Pre-Wedding លើកទី២របស់ Anant Ambani និង Radhika​ លើកប៉ាល់ Celebrity Ascent ក៏បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រុក និងអ្នកទេសចរនៅក្នុងប្រទេសអ៊ីតាលី ចំពោះសំលេងរំខាននិងការរឹតបន្តឹងការចូលទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នាពេលកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​សេដ្ឋីឥណ្ឌា ចាយលុយ ១០ លានដុល្លារ ឲ្យ Justin ច្រៀងផ្ដាច់មុខផ្គាប់ចិត្តកូនប្រុសនិងកូនប្រសាស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១១ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១១ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម