សន្តិសុខសង្គម
សាច់មាន់បង្កកខូចគុណភាពជាង១ម៉ឺន៧ពាន់គីឡូក្រាមត្រូវបានបង្ក្រាប ខណៈឈ្មួញនាំចូលតាមទូកនៅច្រករបៀងបាក់ដៃ
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងសមត្ថកិច្ចចម្រុះ បានបង្ក្រាបស្ទាក់ចាប់ការនាំចូលសាច់មាន់បង្កកខូចគុណភាពជាង១ម៉ឺន៧ពាន់គីឡូក្រាម ខណៈដែលឈ្មួញកំពុងដឹកតាមរថយន្ដចំនួន៥គ្រឿង។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងថា បំណែកសាច់មាន់បង្កកដែលបង្ក្រាបបាននេះមានចំនួនសរុប ១៧ ១៩៣ គីឡូក្រាម ក្នុងនោះមានគល់ស្លាបមាន់បង្កក ៣ ២៧៨ គីឡូក្រាម និងចុងស្លាបមាន់បង្កក ១៣ ៩១៥ គីឡូក្រាម។ បំណែកសាច់មាន់បង្កកនេះត្រូវបានបង្ក្រាបនាពេលឈ្មួញដឹកជញ្ជូនតាមរថយន្ត ៥គ្រឿង ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីជញ្ជូនចេញពីទូកដែលនាំចូលដោយខុសច្បាប់ តាមទូកប្រឡាយទី១០ ច្រករបៀងបាក់ដៃ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញថា សាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងបានធ្វើការដុតកម្ទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ