ព័ត៌មានជាតិ
អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ
មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានចេញលិខិតនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ទៅកាន់ម្ចាស់ទំព័របណ្តាញសង្គមហ្វេសប៊ុក និងតិកតុ មានឈ្មោះ Camcar Collection ឱ្យលុបសំណេរ និងវីដេអូរបស់ខ្លួន និងសុំទោសជាសាធារណៈចំពោះការធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ អ្នកឧកញ៉ា លី សុភ័ក្ត។
ការចេញលិខិតនេះ ធ្វើឡើងបន្ទាប់ពីទំព័រហ្វេសប៊ុក Camcar Collection បានផ្សព្វផ្សាយលើហ្វេសប៊ុកនៅថ្ងៃទី៩ ខែកក្កដា ថា អ្នកឧកញ៉ា លី សុភ័ក្ត បានផ្ដល់ឡានបួនគ្រឿង (៣កែឆ្នៃ+កាប់សាច់) ឱ្យទៅលោក ឡាយ ភាល័យ (ម្ចាស់ Camcar Collection) កែច្នៃជាឡានកង់៦ មកជា៣គ្រឿង។ ប្រភពបន្តអះអាងថា ឡានម៉ាក Rang Rove Defender ពេលដែលលោកកែច្នៃហើយ ឡាននោះអ្នកឧកញ៉ា មិនទទួលយក បែរជាបញ្ជូនមេធាវីឱ្យលោក ឡាយ ភាល័យ ផ្ដិតមេដៃទទួលស្គាល់ថាជាបំណុល ស្មើនឹងជាង១៤ ម៉ឺនដុល្លារទៅវិញ។ ការផ្សព្វផ្សាយដដែលថា អ្នកឧកញ៉ាលេងផ្លូវកាត់ ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខំលោក ឡាយ ភាល័យ ទៅកងរាជអាវុធហត្ថស្ទឹងមានជ័យតែម្ដង។
ឆ្លើយតបនឹងការផ្សព្វផ្សាយនេះ នៅព្រឹកថ្ងៃទី១០ ខែកក្កដា មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានចេញលិខិតឱ្យបុគ្គលខាងលើលុបសំណេរ វីដេអូ ព្រមទាំងសុំទោសជាសាធារណៈ ព្រោះបានបំផ្លើសការពិត បង្កើតឱ្យមានការញុះញង់លើបណ្តាញសង្គម និងធ្វើឱ្យប៉ះពាល់ដល់កូនក្តីខ្លួន។ ក្នុងលិខិតនោះបញ្ជាក់ថា កន្លងមក លោក ឡាយ ភាល័យ បានណែនាំឱ្យអ្នកឧកញ៉ា លី សុភ័ក្ត ទិញរថយន្ត និងយកឱ្យរូបគេកែច្នៃ។ បន្ទាប់ពីអ្នកឧកញ៉ាព្រមទិញ និងយកឱ្យកែច្នៃ ដោយបានបង់ប្រាក់អស់ជាច្រើនផងដែរ ប៉ុន្តែ ក្រោយពីម្ចាស់ Camcar Collection បានទទួលប្រាក់ និងរៀបចំដំឡើងរថយន្តហើយ បុគ្គលខាងលើមិនបានប្រគល់រថយន្តឱ្យទៅអ្នកឧកញ៉ាវិញទេ ហើយក៏មិនបានធ្វើតាមសន្យាដែរ។ អ្នកឧកញ៉ា ក៏បានឱ្យអ្នកតំណាងទាក់ទងទៅបុគ្គលខាងលើគ្រប់មធ្យោបាយ តែលោក ឡាយ ភាល័យ មិនព្រមសហការរកដំណោះស្រាយ និងព្យាយាមរត់ជាបន្តបន្ទាប់។
ដូចនេះ មេធាវី ស្នើឱ្យម្ចាស់ទំព័របណ្តាញសង្គម (Facebook, Tik tok) ឈ្មោះ Camcar Collection ត្រូវលុបសំណេរដែលខ្លួន បានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកឧកញ៉ា លី សុភ័ក្ត និងសុំទោសជាសាធារណៈដោយទុករយៈពេល ២៤ ម៉ោង គិតចាប់ពីពេលទទួលបានការជូនដំណឹងនេះតទៅ។ ប្រសិនបើ ម្ចាស់ទំព័របណ្តាញសង្គម (Facebook, Tik tok) ឈ្មោះ Camcar Collection នៅតែមិនព្រមអនុវត្តតាមកម្មវត្ថុដូចខាងលើនេះទេ មេធាវីការពារសិទ្ធិឱ្យអ្នកឧកញ៉ា លី សុភ័ក្ត នឹងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់