Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ប្រទេសកំពុងអភិវឌ្ឍន៍ទទួលរងផលប៉ះពាល់បរិស្ថាននៃសេដ្ឋកិច្ចឌីជីថលខ្លាំង​ជាង​គេ​

បានផុស

នៅ

សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បាន​ចេញ​របាយការណ៍​កាល​ពី​​ថ្ងៃពុធថា ប្រទេសកំពុងអភិវឌ្ឍន៍​ត្រូវ​ប្រឈម​នឹង​ផលប៉ះពាល់ផ្នែក​បរិស្ថាននៃសេដ្ឋកិច្ចឌីជីថលខ្លាំង​ជាង​គេ​ ខណៈ​ទទួលបានអត្ថប្រយោជន៍តិចតួចពីឌីជីថលភាវូបនីយកម្ម​សំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍សេដ្ឋកិច្ចឌីជីថល​ឆ្នាំ ២០២៤​ របស់​ UNCTAD បាន​បង្ហាញពីផលប៉ះពាល់បរិស្ថានដ៏ធ្ងន់​ធ្ងរ​ពី​វិស័យឌីជីថលសកល ក៏ដូចជាបន្ទុកមិនសមាមាត្រ​ដែល​ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវ​ទទួល​។ របាយការណ៍​បន្ត​ថា​ ដោយសារការបែងចែកផ្នែកឌីជីថល និងការអភិវឌ្ឍន៍ដែលមានស្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍នៅ​តែ​បន្តរង​ផល​ប៉ពាល់​ច្រើន​ជាង​គេ​ទាំង​ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ​

អគ្គលេខាធិការ UNCTAD លោកស្រី Rebeca Grynspan បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «​ការកើនឡើងនៃបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិមិត្ត (AI) លុយគ្រីបតូ និងការ​ទាញ​យក​លុយគ្រីបតូ ​​បានបង្កើនការប្រើប្រាស់ថាមពលយ៉ាងច្រើន​អនេក​»​។

ជា​ឧទាហរណ៍​ លោ​កស្រី​បាន​លើក​ឡើង​ថា​៖ «ការប្រើប្រាស់ថាមពលនៃ​ការ​ទាញ​យក​ប៊ីតខញ​ ​បានកើនឡើង ៣៤​ ដងនៅចន្លោះឆ្នាំ ២០១៥ និង ២០២៣ ដោយ​ឈានដល់ប្រហែល ១២១ តេរ៉ាវ៉ាត់ម៉ោង»​។ លោក​ស្រី​បន្ត​ថា​ បើ​ប្រៀប​ធៀប​ទៅ​ ​ប្រទេសដូចជាហ្វាំងឡង់ និងបែលហ្ស៊ិក ប្រើប្រាស់ថាមពល​តិចជាង ៩០  តេរ៉ាវ៉ាត់​ម៉ោង​/ឆ្នាំ​។

ជាមួយ​គ្នា​នោះ​ លោក​ស្រី​ Grynspan ​បាន​និយាយ​​ថា​ កាកសំណល់ទាក់ទងនឹងឌីជីថល ដែល​បញ្ចេញ​ការ​បំពុល​ផ្សេង​ៗ​រួម​ទាំង​ឧស្ម័ន​កាបូនឌីអុកស៊ីត​ បានកើនឡើង ៣០ ភាគរយ​ ចន្លោះឆ្នាំ ២០១០​ និ​ង​ ២០២០​ ដោយ​ឈានដល់ ១០,៥ លានតោននៅទូទាំងពិភព​លោក។ ​​

ជាមួយ​គ្នា​នេះ​ របាយការណ៍ UNCTAD បានគូសបញ្ជាក់ថា ​ខណៈឌីជីថលភាវូបនីយកម្មជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងផ្តល់ឱកាសពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ វា​​ក៏​បាន​ផ្ដល់ប៉ះពាល់បិរស្ថាន​ផង​ដែរ​ ដោយ​​​កាន់តែធ្ងន់ធ្ងរទៅៗ។

របាយការណ៍​សរសេរ​ថា​ ពិភព​លោក​ត្រូវតែទាញយក​ប្រយោជន៍​ពីឌីជីថលភាវូបនីយកម្ម​ ​ដើម្បី​​ជំរុញការអភិវឌ្ឍន៍រួម និងនិរន្តរភាព ខណៈ​កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើ​បរិស្ថាន ដែល​នេះ​​ «តម្រូវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលរាងជារង្វង់ ដែលកំណត់ដោយការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងសំណល់អេឡិកត្រូនិក​គ្រប់​ជ្រុង​ជ្រោង​»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម