Connect with us

សេដ្ឋកិច្ច

ផ្ទាំងសូឡាខ្នាតតូចមិនលើស ១០ គីឡូវ៉ាត់ តភ្ជាប់ជា​មួយបណ្ដាញជាតិ តម្រូវឱ្យប្រកាស តែគ្មានការបង់ប្រាក់នោះទេ

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០​២៤​​ថា​ ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ​ខ្នាតតូច មិនលើសពី ១០ គីឡូវ៉ាត់ តភ្ជាប់ជាមួយ​បណ្តាញ​​​សាធារ​ណៈ​ត្រូវធ្វើស្វ័យប្រកាស​ទៅ​អ្នកផ្គត់​ផ្គង់អគ្គិសនីនៅមូលដ្ឋាន ហើយមិនតម្រូវ​ឱ្យ​បង់​ប្រាក់ ឬ​​សុំច្បាប់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធអគ្គិសនី ១០ គីឡូវ៉ាត់ចុះក្រោម ដែលប្រើប្រាស់​នៅតាម​លំនៅឋាន ឬទីតាំងអា​ជីវកម្មតម្រូវឱ្យប្រកាស និងរាយកាណ៍ដែលការរាយការណ៍នោះ​មាន​​ផល​ប្រយោជន៍ជាច្រើនរួមមាន ការទទួលបានភ្លើង ២៤ ម៉ោង និងស្ថិរភាពភ្លើង ការការពារសុវត្ថិភាព និង​ភាពស្របច្បាប់។

លោក កែវ រតនៈ បានបញ្ជក់ថា នៅពេលដែលយើងដាក់ផ្ទាំងសូឡានៅលើដំបូលផ្ទះ ឬអាគារ ១០ គីឡូវ៉ាចុះក្រោម គឺយើងមានភ្លើងប្រើតែពេលថ្ងៃប៉ុន្មានម៉ោងប៉ុណ្ណោះ ដូច្នេះនៅពេលដែលយើងប្រកាសទៅឱ្យអ្នកលក់អគ្គិសនី បណ្ដាញជាតិនឹងដឹងថាយើង​មាន​តម្រូវ​ការភ្លើងប៉ុណ្ណា ដូច្នេះគេនឹងត្រៀមភ្លើងទុកបម្រុងជូន។ «មានន័យថា ពេល​ដែល​យើង​អត់ភ្លើងពីបណ្ដាញពន្លឺព្រះអាទិត្យ ដោយសារពពក ភ្លៀង ឬយប់ ហើយ​ត្រូវ​ការ​យក​ភ្លើង​ពី​បណ្ដាញ​ជាតិមកប្រើ យើងអាចយកភ្លើង​នោះគ្រប់ពេលបានទាំងអស់ ក្រៅពី​ទទួល​បានផល​ប្រយោជន៍​ពីការបម្រុងទុកភ្លើងរបស់បណ្ដាញសាធារណៈឱ្យយើងប្រើ ២៤ ម៉ោង»។ លោក រដ្ឋមន្ត្រីបន្ថែម។

លោក កែវ រតនៈ បានបន្តថា ផលប្រយោជន៍មួយទៀត គឺគុណភាពភ្លើង នៅពេល​ដែលយើង​បានចុះបញ្ជី ប្រព័ន្ធបណ្ដាញ​សាធារណៈ អគ្គិសនីកម្ពុជា ដែលជាអ្នកទ្រទ្រង់​បណ្ដាញជាតិគឺគេនឹងត្រូវវិនិយោគទៅលើប្រព័ន្ធទប់រំញ័រពី​ព្រោះពន្លឺព្រះ​អាទិត្យ​ប្រែប្រួលឡើងចុះៗ ទៅតាមអា​កាស​​ធាតុ។ ដូច្នេះនៅពេលដែលគេទប់រំញ័រឱ្យនេះ យើងបានភ្លើង​មួយ​ដែល​មាន​គុណភាព​ល្អ យើង​ប្រើ​ប្រាស់ឧបករណ៍ របស់យើងងាយស្រួល មិនថាលំនៅឋាន ឬអាជីវកម្ម។

ក្រៅពីនេះ វាជាការការពារសុវត្ថិភាពសម្រាប់ខ្លួនឯង ដែលការតភ្ជាប់ធ្វើឡើងស្រប​តាមលក្ខណៈ​បច្ចេក​ទេសត្រឹមត្រឹមត្រូវ មិនបង្កឱ្យមានការឆេះជាដើម។

ម្យ៉ាងទៀត ក៏ការពារមិន​ឱ្យមាន​ការជ្រាប​​ថាមពលហូរទៅតាមប្រព័ន្ធបណ្ដាញសាធារណៈ​បញ្ច្រាស់មកវិញនៅពេលដែល​អគ្គិសនីកម្ពុជាធ្វើការជួសជុលអ្វីមួយ។ និងផលប្រយោជន៍មួយទៀត គឺភាពស្របច្បាប់កម្ពុជា។

លោក កែវ រតនៈ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រព័ន្ធផ្ទាំងសូឡាខ្នាតតូចដែលមានអានុភាពចាប់ពី ៥០ វ៉ាត់ដល់ ៥០០ វ៉ាត់ ប្រមាណ ១២ ម៉ឺនខ្នងផ្ទះ ត្រូវបានដាក់ពង្រាយ ដោយមិនចាំបាច់ប្រកាស និងរាយការណ៍សុំច្បាប់នោះទេ ហើយការប្រើសូឡាបូបទឹកដែលមានទំហំធំមិនភ្ជាប់ជាមួយបណ្ដាញសាធារណៈក៏មិនតម្រូវឱ្យប្រកាសដូចគ្នាផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»

ព័ត៌មានជាតិ២២ ម៉ោង មុន

ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី ផ្ដល់ក្របខ័ណ្ឌរដ្ឋជូនកូនលោកតា គង់ ណៃ ដើម្បីបន្តវេនសិល្បៈចាប៉ី តាមឳពុក

ព័ត៌មានជាតិ២០ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម