សន្តិសុខសង្គម
នគរបាលបង្ក្រាបក្រុមក្មេងទំនើងប្រើដាវកាប់គ្នា បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ
កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ នគរបាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន ៦ នាក់ ក្នុងចំណោមជាង ១០ នាក់ ដែលធ្វើសកម្មភាពកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែន។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបង្ក្រាបដោយ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន ៦ នាក់ ក្នុងចំណោមបក្សពួកប្រមាណជាង ១០ នាក់ ដែលធ្វើសកម្មភាពកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ កាលពីថ្ងៃទី ៦ ខែកក្កដា ២០២៤ កន្លងទៅ នៅចំណុចផ្លូវ ១៦៨K ភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉ន វុធី បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ករណីក្មេងទំនើងកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់។ ក្នុងនោះ ក្រោយធ្វើសកម្មភាព កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន ០៦ នាក់ និងបក្សពួកប្រមាណជាង ១០ នាក់ទៀត កំពុងរត់គេចខ្លួន។
បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្សពួកក្មេងទំនើងដែលនៅសេសសល់យកមកអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា