Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Sunwah Group សិក្សាដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា​ ខណៈវិស័យនេះកំពុងរីកដុះដាល

បានផុស

នៅ

ក្រុមហ៊ុន Sunwah Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កំពុងសិក្សាលើការ​ផ្គុំ និង​ដំ​ឡើង​​រថយន្ត​អគ្គិសនី ខណៈវិស័យមួយនេះ កំពុងរីកដុះដាលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជា មួយលោកស្រី Sofia Fang តំណាងឱ្យក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. និងសហការី ដែលមានបំណងស្វែងយល់ និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ​លើការដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោ​បាយគាំទ្ររបស់​រាជ​រដ្ឋា​​​​ភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ។

សូមជំរាបផងដែរថា ការផ្ដួចផ្ដើមនេះ កើតមានឡើង បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនបានបង្ហាញពីចំណាប់​អារម្មណ៍​ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ក្នុងនោះការផ្គុំ និងដំឡើង​រថយន្តអគ្គិសនី ជារបៀបវារៈដែលក្រុមហ៊ុនមានបំណងដាក់ទុនវិនិយោគ។

បច្ចុប្បន្ន កម្ពុជាមានរថយន្តអគ្គិសនីចំនួន ១.៦១៤គ្រឿងបានចុះបញ្ជី ផ្លូវការនៅក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន ខណៈ​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និង​លក្ខណ្ឌអំណោយ​ផលផ្សេងៗ​ទៀតកាន់តែប្រសើរ។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន​BYD ឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញ​តាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១​គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម១១ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២៣ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២០ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

Sokha Hotels

ព័ត៌មានពេញនិយម