Connect with us

ជីវិតកម្សាន្ដ

ក្រុមបាល់ទាត់តារាកម្ពុជា ទទួលអំណោយរថយន្តក្រុងយ៉ាងស្រស់ស្អាតពី សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមការងារសប្បុរសធម៌

បានផុស

នៅ

ថ្វីត្បិត​តែ​មិន​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ជាមួយ​ក្រុម​កីឡាករ​ថ្នាក់​ដឹកនាំ​ខេត្ត​កំពត​ក្តី ប៉ុន្តែ​ក្រុមបាល់ទាត់ តារា​កម្ពុជា រំភើបចិត្ត ដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អំណោយ​ជា​រថយន្ត​ក្រុង​យ៉ាង​ស្រស់​ស្អាត​ដល់​ក្រុម​របស់​ខ្លួន ដើម្បី​ធ្វើ​ដំណើរ​រាល់​ពេល​ប្រកួត​ម្តងៗ និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​នានា…។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង លោក ខេម ដែល​ជា​ប្រធាន​ក្រុម​បាល់ទាត់​តារា​កម្ពុជា បាន​និយាយ​ថា «រថយន្ត​សម្រាប់​ដឹក​កីឡាករ​បាល់ទាត់​តារា​កម្ពុជា​ក្នុង​ការងារ​សង្គម និង​ការងារ​សប្បុរសធម៌​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ឧបត្ថម្ភ​ដោយ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន។ គោរព​ជូនពរ សម្ដេច​ពុក សម្ដេចម៉ែ និង​ក្រុម​គ្រួសារ ទទួល​បាន​នូវ​សេចក្តី​សុខសាន្ត សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ជា​ម្លប់​សម្រាប់​កូនចៅ​រហូត​តទៅ។ ពួក​យើង នឹង​នៅតែ​បន្ត​គ្រប់​ការងារ​សកម្មភាព​សង្គម និង​ការងារ​សប្បុរសធម៌ ដើម្បី​សង្គមជាតិ និង​ដើម្បី​ប្រទេស​កម្ពុជា ចូលរួម​លេង​កីឡា​ដើម្បី​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​សុខភាព កីឡា​រស់​ក្នុង​សន្តិភាព»។

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​រវាង ក្រុមបាល់ទាត់ តារា​កម្ពុជា និង​ក្រុម​កីឡាករ​ថ្នាក់ដឹកនាំ​ខេត្ត​កំពត ក្រោម​ប្រធានបទ «រួម​គ្នា​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ» បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ បើ​ទោះបី​ជា​ខាង​ក្រុម​បាល់ទាត់​តារា​កម្ពុជា បាន​ចាញ់​ខាង​ក្រុម​កីឡាករ​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ក្តី ប៉ុន្តែ​មាន​អ្នក​ចូលរួម​ទស្សនា​រហូតដល់​ទៅ​រាប់​ម៉ឺន​នាក់ ដើម្បី​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​កីឡាករ​ទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម