ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជាឲ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីទីក្រុងហ្គាហ្សា ខណៈកិច្ចចរចាឈប់បាញ់នៅ ដូហាកំពុងដំណើរការ
យោធាអ៊ីស្រាអែលបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ រួសរាន់ចាកចេញពីទីក្រុងហ្គាហ្សា ឆ្ពោះទៅភាគខាងត្បូង ខណៈខ្លួនបន្តការវាយលុកថ្មីនៅទូទាំងភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្សរាប់សិបនាក់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ១១ខែកក្កដា។
អ៊ីស្រាអែល បានទម្លាក់់ខិត្តប័ណ្ណពីលើអាកាសកាលពីថ្ងៃពុធ ជំរុញឲ្យពលរដ្ឋហ្គាហ្សាចាកចេញ និងធ្វើដំណើរតាមផ្លូវដែលមានសុវត្ថិភាព នៅភាគខាងត្បូងឆ្ពោះទៅកាន់តំបន់ Deir el-Balah និង az-Zawayda។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃហ្គាហ្សា បានអំពាវនាវឲ្យប្រជាជនខ្លួន កុំស្តាប់បញ្ជាជម្លៀសនេះដោយអះអាងថា វាគឺគ្រាន់តែជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្ររបស់កងទ័ពអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនប៉ុណ្ណោះ។ ចំណែកអង្គការសហប្រជាជាតិ ក៏បានឲ្យដឹងដែរថា ការជម្លៀសចុងក្រោយនេះ គឺអ៉ីស្រាអែលគ្រាន់តែចង់បញ្ឆេះការឈឺចាប់ដល់ប្រជាជនប៉ាឡេស្ទីនបន្ថែមទៀត ដែលភាគច្រើនបានផ្លាស់ទីលំនៅរួចហើយក៏ដោយ។
មួយរយៈចុងក្រោយនេះ ស្រាអែលបានបង្កើនការវាយលុកនៅហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលា al-Awdah បានសម្លាប់មនុស្សយ៉ាងតិច៣០នាក់ និងរបួស៥៣នាក់ ភាគច្រើនជាស្ត្រី និងកុមារ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបង្កើនសកម្មភាពយោធាស្របពេលអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា កំពុងជួបជាមួយមន្ត្រីអ៊ីស្រាអែលនៅរាជធានីដូហា សម្រាប់កិច្ចពិភាក្សាស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអូសបន្លាយយូរមកហើយ និងការដោះដូរឈ្លើយសឹករបស់ក្រុមហាម៉ាស ដែលកំពុងជាប់នៅក្នុងពន្ធនាគារអ៊ីស្រាអែល។
មន្ត្រីក្រុមហាម៉ាសលើកឡើងពីក្តីបារម្ភថា ការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះអាចរារាំងការចរចា ខណៈក្រុមហាម៉ាសនៅតែចង់ឲ្យអ្នកសម្រុះសម្រួលអន្តរជាតិធានាថា កិច្ចចរចាបទឈប់បាញ់នៅទីក្រុងដូហា ត្រូវតែសម្រេចជាមួយបទឈប់បាញ់ជាអចិន្ត្រៃយ៍។
យ៉ាងណាក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទូចថា លោកនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយដែលបង្ខំឲ្យអ៊ីស្រាអែល បញ្ចប់យុទ្ធនាការរបស់ខ្លួននៅហ្គាហ្សា ទាំងដែលមិនទាន់កម្ចាត់បាន ក្រុមហាម៉ាសឡើយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក