Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌច្បារអំពៅ៖ គណៈគ្រប់គ្រងតាមសាលាទាំងអស់ សូមយកចិត្តទុកដាក់ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង

បានផុស

នៅ

ក្នុងគោលដៅលុបបំបាត់សកម្មភាពក្មេងទំនើង និងពង្រឹងវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ដល់លោកនាយក លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ ដែលបង្រៀននៅកម្រិត​អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រីចៅសង្កាត់ទាំងប្រាំបី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំបីលមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងលោកអធិការនគរបាលខណ្ឌ រួមទាំងលោកគ្រូ អ្នកគ្រូដែលបង្រៀននៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅប្រមាណជាង២០០នាក់ ។

មានប្រសាសន៍ក្នុងពីធីនេះ លោកអភិបាលខណ្ឌបានណែនាំឲ្យគណៈគ្រប់គ្រងនៅតាមសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំ បើមានការសង្ស័យ ឬឈប់គ្មានហេតុផលត្រូវផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតាបិតាសិស្ស។ លោកអភិបាលបន្ថែមថា សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេ គឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅក្នុងបរិវេណសាលា បើមានការសង្ស័យសូមឲ្យលោកនាយកសាលាទាំងអស់រាយការណ៍បន្ទាន់មកគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ដើម្បីចាត់វិធាន។

ជាមួយនេះដែរ លោកអភិបាលខណ្ឌបានណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់ និងលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ សូមបញ្ជ្រៀបការយល់ដឹងពីផលប៉ះពាល់ ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀនពីច្បាប់ចរាចរ។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងបរិវេណសាលារៀន នេះជាការជួយតម្រង់ទិសអោយក្មេងៗដើរលើផ្លូវល្អ ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រជាពលរដ្ឋកុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម