Connect with us

សន្តិសុខសង្គម

ស្ត្រី ២ នាក់ ជិះម៉ូតូមកពីផ្សារត្រឡប់ទៅបន្ទប់ជួលវិញ ជាអកុសល ត្រូវរថយន្តកិនស្លាប់ម្នាក់

បានផុស

នៅ

ស្ត្រី ២ នាក់ ជិះ​ម៉ូតូ​ឌុប​គ្នា​មក​ពី​ផ្សារ បំណង​ទៅ​បន្ទប់​ជួល​វិញ តែ​ជា​អកុសល ត្រូវ​រថយន្ត​កិន​ស្លាប់​ម្នាក់ ចំណែក​ឯ​ម្នាក់​ទៀត រង​របួស​ស្រាល ដោយឡែក​រថយន្ត​បង្ក​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ ព្រឹក ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ នៅ​លើ​កំណាត់​ផ្លូវ​ឈ្នះ ឈ្នះ ភូមិ​ជម្ពូ​វ័ន ២ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​រួមមាន ៖ ទី ១-ឈ្មោះ ម៉ារ៉ាឌី ភេទ​ស្រី អាយុ ២១ ឆ្នាំ (ស្លាប់) និង ទី ២-ឈ្មោះ ថន ស៊ីថៃ ភេទ​ស្រី អាយុ ២១ ឆ្នាំ (របួសស្រាល)។ ជនរងគ្រោះ​ទាំងពីរ​នាក់ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត​នៅ​ឃុំ​នរាយ ស្រុក​ឈូក ខេត្ត​កំពត។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​រង​របួស​ស្រាល បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួកគេ​(ជន​រង​គ្រោះ​ទាំងពីរ) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Beat ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​តាកែវ 1N 6431 មកពី​ផ្សារ​កំបូល ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ឈ្នះ​ឈ្នះ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បំណង​ទៅ​បន្ទប់​ជួល​វិញ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​អកហ្សើរ ទើប​ចាប់​ហ្វ្រាំង​មុខ​អូស​ដួល​ទៅ​នឹង​ថ្នល់ ភ្លាមៗ នោះ ស្រាប់​តែ​មាន​រថយន្ត​កូរ៉េ មិន​ចាំ​ស្លាក​លេខ មកពី​ក្រោយ កិន​ឈ្មោះ ម៉ារ៉ាឌី បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។ ក្នុង​នោះ​ដែរ នៅ​លើ​កំណាត់​ផ្លូវ​ឈ្នះ​ឈ្នះ បង្ក​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​សម្រួល​ចរាចរណ៍ និង​ទាក់​ទង​ទៅ​ជំនាញ​មក​ធ្វើ​កំណត់​ហេតុ​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​យក​ទៅ​រក្សាទុក រង់ចាំ​ស្រាវជ្រាវ​ចាប់​រថយន្ត​បង្ក​មក​ដោះស្រាយ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ទូកដឹកជនចំណាកស្រុក​លិច​នៅអង់គ្លេស​បណ្តាល​ឲ្យ​ស្លាប់​១២នាក់

សេដ្ឋកិច្ច១៣ នាទី មុន

រោងចក្រផលិតស្ករអំពៅនៅខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិត ​១៧ ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

ព័ត៌មានជាតិ១៣ នាទី មុន

ផ្លូវបេតុងឆ្អឹងដែក ប្រវែងជាង ១ ពាន់ម៉ែត្រ នៅភូមិព្រៃទា ១ ត្រូវបានស្ថាបនារួចរាល់

ព័ត៌មានជាតិ២២ នាទី មុន

៦ ជំហាន​លម្អិត ចាយលុយអស់តិច ស្វែងយល់​នីតិវិធី​​ចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាលបច្ចេកវិទ្យា

សន្តិសុខសង្គម២៩ នាទី មុន

បុរសម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុករះរថយន្ត ២ គ្រឿង រួចព្យាយាមបើករត់ តែត្រូវភាគីរងគ្រោះប្រដេញឃាត់បានវិញ

Sokha Hotels

ព័ត៌មានពេញនិយម