ព័ត៌មានអន្ដរជាតិ
ការនាំចេញរថយន្តអគ្គិសនីចិន ធ្លាក់ចុះនៅខែមិថុនា ចំពេលមានសម្ពាធពន្ធពីលោកខាងលិច
ការនាំចេញរថយន្តអគ្គិសនីរបស់ប្រទេសចិន បានធ្លាក់ចុះ ១៣,២ ភាគរយនៅក្នុងមិថុនា មកនៅត្រឹម ៨៦ ០០០ គ្រឿង ចំពេលដែលចិនរងសម្ពាធបង្កើនពីលោកខាងលិច ជាពិសេសសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
យោងតាមសមាគមផលិតរថយន្តចិន ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះប្រចាំខែ៣ជាប់ៗគ្នា ចាប់តាំងពីខែ មីនា មក។ ចំណែកឯការនាំចេញរថយន្តសរុបវិញ ក៏កើនឡើងក្នុងអត្រាតិចតួច ត្រឹមតែ ០,៧ ភាគរយ បើធៀបនឹងខែឧសភា ដូចគ្នា។
គួរបញ្ជាក់ថា ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិនកំពុងស្ថិតក្រោមសម្ពាធពីគណៈកម្មការអឺរ៉ុប ដែលប្រកាសបន្ថែមពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនជាបណ្ដោះអាសន្ន ដើម្បីការពារផលិតផលក្នុងស្រុក ពីជំនួញចិនដែលទទួលការឧបត្ថម្ភរបស់រដ្ឋ។ ការបន្ថែមពន្ធ មានរហូតជិតដល់ ៤០ ភាគរយ ទៅតាមម៉ាករថយន្ត។
បញ្ហាបន្ថែមពន្ធ ហាក់ដូចជាបានធ្វើឱ្យការនាំចេញធ្លាក់ចុះ សូម្បីតែមុនពេលវិធានការនេះចូលជាធរមាន ពោលគឺក្រោយប្លុកអឺរ៉ុប បានផ្តួចផ្តើមនីតិវិធីចុះបញ្ជីគយកាលពីខែមីនា។
យ៉ាងណាមិញ សមាគមផលិតរថយន្តចិនបានឱ្យដឹងថា ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ការនាំចេញរថយន្តសរុបរបស់ចិន បានកើនឡើង ២៦,៩ ភាគរយក្នុងខែមិថុនា ដោយសារតម្រូវការពីរុស្ស៊ី និងម៉ិកស៊ិក។ ជាមួយគ្នានោះការលក់រថយន្តអគ្គិសនីក្នុងស្រុកក៏កើនឡើង ៣៥,១ ភាគរយ ក្នុងឆមាសទី១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៤,៣៣ គ្រឿង៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ