ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប៖ ព្រៃឈើជាសរសៃឈាមក្នុងវិស័យកសិកម្ម និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ
ក្នុងព្រឹត្តិការណ៍ ដាំកូនឈើព្រៃលិចទឹក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន ដោយបាននាំយកកូនឈើ ចំនួន ៣ពាន់ដើម មានកូនរាំង តាអួរ ផ្ទោល កន្សែង ម្តេញ និងសណ្តាន់ យកទៅដាំលើផ្ទៃដីព្រៃលិចទឹករេចរឹលចំនួន ២ ហិកតា នៅចំណុចស្រែខ្យង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
ថ្លែងនាឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យ កសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះត្រូវរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឱ្យបានគ្រប់ៗគ្នា។ លោកថា ការដាំកូនឈើព្រៃលិចទឹកនេះ គឺជាការស្តារឡើង វិញនូវតំបន់ព្រៃរេចរឹល ដើមី្បបង្កើននូវធនធានធម្មជាតិ និងជាទីកន្លែងជម្រងពូជមច្ឆាជាតិពងកូន នៅក្នុងរដូវវស្សា និងជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទទៀតផង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ទៀតថា គោលដៅរបស់អាជ្ញាធរខេត្ត ក្នុងស្តារឡើងវិញនូវព្រៃលិចទឹក ដោយបានចលនាប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងសិស្សានុសិស្ស ក៏ដូចជាអង្គការដៃគូរ ដើមី្បធ្វើការដាំដុះកូនឈើព្រៃលិចទឹក នៅតាមតំបន់ព្រៃរេចរឹល ក្នុងមួយឆ្នាំឱ្យបាន ២ម៉ឺនដើម។ តែមកដល់ពេលនេះ រដ្ឋបាលខេត្ត សហការជាមួយ អង្គការដៃគូរ ធ្វើការដាំដុះកូនឈើព្រៃលិចទឹក បានចំនួន៣ គោលដៅ ស្មើ ១ម៉ឺន ៣ពាន់ដើម ព្រមទាំងបន្តធ្វើការដាំដុះនៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់ព្រៃលិចទឹក មាត់បឹងទន្លេសាបនេះ។
លោក អ៊ឹង គឹមលាង បានសង្កត់ធ្ងន់ថា ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់ ចំពោះសង្គមមនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបាំងការពារខ្យល់ព្យុះទៀតផង។ ទន្ទឹមនេះ ព្រៃឈើលិចទឹកក៏បានរួមចំណែកដល់អេកូទេសចរណ៍ និងបង្កើតការងារ ដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។

លោកអភិបាលរងខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្ស កងកម្លាំង ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា និងត្រូវខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឱ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សជាតិទាំងមូល។
ចំណែក លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានបញ្ជាក់ថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ៕
អត្ថបទ៖ គឿន វេត





-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព