Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ​តាម​ដាន​សកម្មភាព​យោធា​របស់​ចិន ខណៈស្ថានការណ៍ កាន់តែឡើងកម្តៅ

បានផុស

នៅ

តៃវ៉ាន់ថា ខ្លួនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពយោធារបស់ចិន ខណៈស្ថានការណ៍កាន់តែក្តៅគគុកបន្ទាប់ពីមានយន្តហោះចម្បាំងកាន់តែច្រើន ចូលរួមសមយុទ្ធជាមួយនាវាដឹកយន្តហោះ Shandong នៅក្នុងសមយុទ្ធប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១១ខែកក្កដា។

(រូបភាព៖ AP )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា នាវាដឹកយន្តហោះ Shandong បានឆ្លងកាត់តំបន់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ ហើយក្នុងចំណោមនោះ មានយន្តហោះ ៣៩គ្រឿង បានឆ្លងកាត់ទៅភាគខាងត្បូង និងអាគ្នេយ៍នៃកោះតៃវ៉ាន់។

លើសពីនេះក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ចេញរូបភាពពីរសន្លឹក បង្ហាញពីយន្តហោះចម្បាំង J-16 និង យន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរធុន H-6 ផងដែរ ដែលតៃវ៉ាន់ទើបថតបានថ្មីៗ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានត្អូញត្អែរមិនដាច់ពីមាត់ អំពីសកម្មភាពយោធារបស់ចិន ខណៈទីក្រុងប៉េកាំង ព្យាយាមដាក់សម្ពាធលើកោះនេះខ្លាំងបំផុត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម