Connect with us

កីឡា

Davis Cup៖ ថ្ងៃទី២ កម្ពុជា ឈ្នះ មីយ៉ាន់ម៉ា ទាំង​៣វិញ្ញាសា

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​វាយ​កូន​បាល់មីយ៉ាន់ម៉ា ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ដែល​មាន​៣​វិញ្ញាសា​គឺ កម្ពុជា យក​ឈ្នះ​ទាំង​៣​វិញ្ញាសា​ដែល​ស្មើ​នឹង ៣-០។ នេះ​ជា​ការ​ប្រកួត​សន្សំពិន្ទុ​ថ្ងៃ​ទី​២ បន្ទាប់​ពី​ថ្ងៃ​ទី​១ កម្ពុជា បាន​យក​ឈ្នះ អ៉ីរ៉ាក់ ដោយ​លទ្ធផល ៣-០។ ថ្ងៃ​ទី​៣ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​កក្កដា កម្ពុជា​ នឹង​ប៉ះ​ក្រុមគុយវែត មុន​ពេល​ប្រកួត​វគ្គ​ថ្ងៃ​ចុង​ក្រោយនៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

លទ្ធផល​ទាំង​៣​វិញ្ញាសា

  • វិញ្ញាសាឯកត្តជន​ទី១៖ កីឡាករ Krusling Mathew បាន​ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា Hein Latt Kyaw ២-០ (៦-៤, ៦-៤)
  • វិញ្ញាសា​ឯកត្តជនទី​២៖ កីឡាករ ឡេង សារិនរាជ បាន​ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា Aung Kyaw Naing ដោយ​ពិន្ទុ ២-០ (៦-៣, ៦-២)
  • វិញ្ញាសា​វាយគូ៖ កីឡាករ ប៊ុន កេន្នី ចាប់ដៃគូ ឃ្លាំង ពន្លក បាន​ឈ្នះ កីឡាករ​មីយ៉ាន់ម៉ា Hein Htet Zaw ចាប់ដៃ Aung Myo Thant ដោយ​លទ្ធផល ២-០ (៧-៥, ៦-២)។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម