Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​រដ្ឋមន្ត្រី​កសិកម្ម​ឥណ្ឌូណេស៊ី ត្រូវ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ពាក់ព័ន្ធ​អំពើ​ពុករលួយ

បានផុស

នៅ

តុលាការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែ​កក្កដា នេះ បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ទាប់ពីរកឃើញថា​មានពិរុទ្ធពាក់ព័ន្ធនឹងអំពើពុករលួយ ដូចជា ការ​ជំរិត​ទារ​ប្រាក់ ការរំលោភអំណាច និងការស៊ីសំណូក។

លោក Syahrul Yasin Limpo (រូបភាព៖ Dokumentasi Humas Kementan)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការក្នុងរដ្ឋធានីហ្សាការតា បានសម្រេចបញ្ជាឲ្យ​អតីតរដ្ឋមន្ត្រីកសិកម្ម​ លោក Syahrul Yasin Limpo បង់ប្រាក់ពិន័យចំនួន ៣០០​លានរូពី ឬ​ស្មើ​នឹង ១៨ ៥០០​ដុល្លារ តែ​បើ​ក្នុង​ករណី​មិន​បាន​បង់​ប្រាក់​ពិន័យ នោះ​​នឹងលោក Limpo ត្រូវជាប់ពន្ធនាគាររយៈពេល ៤​ខែ​បន្ថែម​ទៀត។

លោក Limpo ត្រូវបានចាប់ខ្លួន កាលពីខែតុលាឆ្នាំមុន ដោយគណៈកម្មការលុបបំបាត់អំពើពុករលួយ​ឥណ្ឌូណេស៊ី។ នៅ​ពេល​នោះ លោក Limpo ​បាន​បដិសេធ​​​មិន​ព្រម​ទទួល​ស្គាល់​កំហុស​នោះ​ឡើយ។

យ៉ាង​ណា​មិញ នៅ​ក្នុង​ដំណើរការ​សវនាការ មន្ត្រីក្រសួងជាច្រើន បានផ្តល់សក្ខីកម្មថា លេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងទីភ្នាក់ងារនានាក្នុងក្រសួង ត្រូវបានតម្រូវឲ្យ​បង់ថវិកាចំនួន ២០% របស់ពួកគេទៅឲ្យ​លោក Limpo ហាក់ដូចជាពួកគេជំពាក់បំណុលគាត់ ហើយគាត់បានគំរាមកំហែង​ដក​ការងាររបស់ពួកគេ ប្រសិនបើពួកគេបដិសេធការទាមទាររបស់គាត់។ កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត អាជីវករ និងអ្នកចែកចាយ​កសិកម្ម ក៏ត្រូវបានស្នើសុំឲ្យ​ទុកប្រាក់មួយឡែក ដើម្បីបំពេញតាមការទាមទាររបស់រដ្ឋមន្ត្រីនាពេលនោះ​ដែរ។

លោក Limpo បានប្រើប្រាស់លុយពុករលួយ​លើរថយន្តប្រណិត អំណោយ អាផាតមិន ការ​ជួល​យន្តហោះឯកជន កម្មវិធី​ជប់លៀងគ្រួសារ ព្រម​ទាំង​សម្រាប់ពិធីសាសនា និងធម្មយាត្រា ជា​ដើម។ ប្រាក់​សំណូក​ផ្សេង​ទៀត​ត្រូវ​លោក Limpo បាន​ប្រើ ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​សម្រាប់​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​​ខ្លះ​ទៀត​យក​ទៅ​ជូន​ដល់គណបក្សនយោបាយ Nasdem របស់លោក។

ប្រាក់​សំណូក​ដែលលោក Limpo ទទួល​បាន មាន​ចំនួន​សរុប​ប្រមាណ ២,៧​លាន​ដុល្លារ នៅ​ចន្លោះ​ពី​ខែ​មករា ឆ្នាំ​២០២០ ដល់​ខែ​តុលា ឆ្នាំ​២០២៣។

លោក Limpo គឺ​ជា​អ្នក​នយោបាយ​ទី​២​ហើយ​នៅ​ក្នុង​គណបក្ស​ Nasdem ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​​អំពើ​ពុករលួយ។ កាល​ពី​មុន តុលាការ​ឥណ្ឌូណេស៊ី បាន​កាត់​ទោស​​លោក Johny G.Plate អតីត​រដ្ឋមន្ត្រី​ទំនាក់ទំនង​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៥​ឆ្នាំ ពាក់ព័ន្ធ​អំពើ​ពុករលួយ​​ក្នុង​ទំហំ​ទឹក​ប្រាក់ ៥៣៣​លាន​ដុល្លារ សម្រាប់​ការ​សាងសង់​បង្គោល​អង់តែន​សេវា​ទូរសព្ទ​នៅ​តាម​តំបន់​​ដាច់​ស្រយាល។

គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​អនុវត្ត​មួយ​នៅ​​ក្នុង​យុទ្ធនាការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo មុន​ការ​បញ្ចប់​អាណត្តិ​នា​ខែ​តុលា​ខាង​មុខ។ កន្លង​មក ធ្លាប់​មាន​សមាជិក៥នាក់ផ្សេងទៀតនៃគណៈរដ្ឋមន្ត្រីរបស់លោក Widodo ត្រូវបានកាត់ទោសឲ្យ​ជាប់ពន្ធនាគារក្នុងសំណុំរឿងពុករលួយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៣ វិនាទី មុន

ស្ងាត់ពេក Jisoo ត្រូវគេតាមខមិនរិះគន់ ខណៈ៣នាក់ទៀតកំពុងជោគជ័យលើចម្រៀង

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

អ្នកជំនាញ​ថៃ​ ព្រមាន​ឱ្យ​ក្រុមហ៊ុនអាជីវកម្មថៃ​ត្រៀមខ្លួន​សម្រាប់​​លទ្ធផល​បោះឆ្នោតអាមេរិក​ ​

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អូស្ត្រាលី យក​លុយ​ជាង​៤​ពាន់​លាន​ដុល្លារ​ទិញ​មីស៊ីល​ទំនើប​ពី​អាមេរិក ទុក​បន្លាច​ចិន

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្បែរកោះតៃវ៉ាន់ ក្រោយនាវា​ចម្បាំងអាមេរិក និង​កាណាដា ឆ្លងកាត់ផ្លូវទឹកមានជម្លោះ

សន្តិសុខសង្គម១២ នាទី មុន

ឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយជំពាក់លុយមិនសងហើយប្តឹងថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម