Connect with us

ព័ត៌មានអន្ដរជាតិ

កាហ្វេ​នឹង​បន្ត​ឡើងថ្លៃ​​​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២៥ ដោយសារ​ការ​ផ្គត់​ផ្គង់​ខ្សោយ​

បានផុស

នៅ

ក្រុមហ៊ុន​ផលិតកាហ្វេ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា​ តម្លៃកាហ្វេនឹងបន្តកើនឡើងរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៥ ដោយសារកង្វះការផ្គត់ផ្គង់​ពី​ប្រទេស​ដាំ​កាហ្វេ​សំខាន់ៗ ខណៈអ្នក​ផឹក​កាហ្វេនៅ​ប្លុក​អឺរ៉ុប​នឹងត្រូវ​​បង្កើន​ការ​ចំណាយ​របស់​ខ្លួន ក្រោយ​​​​បទប្បញ្ញត្តិ​រឹតត្បឹត​​ការ​នាំ​ចូល​​កាហ្វេ​​​របស់​សហភាព​អឺរ៉ុប​ ​ចូល​ជា​ធរមាននៅ​ចុង​​ឆ្នាំ​នេះ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមហ៊ុនផលិតកាហ្វេអ៊ីតាលី​ Luigi Lavazza SpA លោក Giuseppe Lavazza បាននិយាយថា ការ​ព្យាករ​ពី​កង្វះខាតផលិតកម្ម​នៅ​វៀតណាម ដែលជា​ប្រទេស​ផលិតកាហ្វេ​ប្រភេទ​ Robusta កំពូលរបស់ពិភពលោក កំពុងជំរុញឱ្យមានការកើនឡើងនៃតម្លៃកាហ្វេ»។

ទន្ទឹម​​នឹង​នេះ​ ក្តីបារម្ភអំពីការប្រមូលផល​មិន​ល្អ​នៅ​វៀតណាម​ ប្រេស៊ីល ក៏ដូចជា​កូឡុំប៊ី​ ដែល​ជា​ប្រទេស​ផលិតកាហ្វេ​​ធំ​ៗ ក៏​ដូច​ជា​ការ​រំខាន​ផ្លូវ​ជញ្ជូន​នៅ​សមុទ្រ​ក្រហម​​ កំពុងបន្ថែមការភ័យខ្លាច​។ កន្លង​មក​ ក្រសួង​កសិកម្ម​វៀតណាម​ បាន​ព្រមាន​រួច​ហើយ​ពី​ការ​​ថយចុះ​នៃ​ទិន្នផល​នៃ​កាហ្វេ ដោយសារ​តែគ្រោះ​រាំង​ស្ងួត និង​ធាតុ​អាកាស​ក្ដៅ​ហួត​ហែង​ ​វាយ​ប្រហារ​តំបន់​ដាំ​កាហ្វេ​សំខាន់​ៗ​។

លោក Giuseppe Lavazza ​និយាយ​ថា​៖ «ខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ​ ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ តម្លៃកាហ្វេមិនធ្លាក់ចុះទេ   ដោយ​វា​នឹងបន្តខ្ពស់ខ្លាំង​»។  

កាល​ពី​ថ្ងៃ​អង្គារ​ តម្លៃជួញដូរ​នាពេល​អនាគត​នៃ​​កាហ្វេ​ប្រភេទ​ Robusta បាន​កើន​ឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​ថ្មី​ប្រមាណ ​៤ ៦៦៧ ដុល្លារ​/តោន​​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ពាណិញ្ជកម្ម​ ICE Futures Europe ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ឡុងដ៍​។

គេ​មើល​ឃើញ​ថា​ ទីផ្សារកាហ្វេ​បាននិងកំពុងកើនឡើងអស់រយៈ​ពេល​ប្រហែល ១៨ ខែ​ មក​ហើយ​ ដោយសារ​​តម្រូវការកើនឡើងជាលំដាប់។ តម្លៃកាហ្វេ​បានកើនឡើង ៥៨​ ភាគរយ​កាល​ពី​ឆ្នាំ ២០២៣​ ។

ការ​ព្រួយ​បារម្ភ​ពី​តម្លៃ​កាហ្វេនេះ​ កាន់​តែ​យ៉ាប់យឺន​នៅ​ក្នុងបណ្ដា​ប្រទេស​នៃ​សមាជិក​អឺរ៉ុប​ ដែល​នាំ​ចូល​កាហ្វេ។ នៅ​ចុង​ឆ្នាំ​នេះ​ ​បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើនៅអឺរ៉ុប ឬ EUDR នឹងហាមឃាត់ការលក់ផលិតផលដូចជាកាហ្វេចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ប្រសិន​បើ​ក្រុម​ហ៊ុន​នាំចូល​មិនអាចបង្ហាញភាព​ស្អាត​ស្អំ​ថា​ ​ផលិត​ផល​​របស់​ខ្លួន​​មិន​ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញព្រៃ​ឈើ​។ ច្បាប់​នេះ​ រំពឹង​ថា​នឹង​ប៉ះ​ពាល់​ដល់​ការ​នាំចេញ​កាហ្វេ​របស់​វៀតណាម​ផង​ដែរ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម