Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ទំនប់ទឹកនៅ ចិន ជម្លៀសមនុស្សជាង ៧ ០០០នាក់ជាបន្ទាន់ 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ ស៊ីនហួ កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, ខេត្តហូណាននៃប្រទេសចិន បានជម្លៀសមនុស្ស៧ ០០០នាក់ជាបន្ទាន់ ដោយសារតែការបាក់ទំនប់ទឹកនៅស្ទឹង តុងធីង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយពោលគឺនៅថ្ងៃទី៥ខែកក្កដា អ្នកភូមិ ធ័នចូវយ័ន បានរាយការណ៍ប្រាប់អាជ្ញាធរអំពីករណីទឹកជន់លិចផ្ទះរបស់ពួកគេ​ ដែលជាសញ្ញាគួរឲ្យសង្ស័យពាក់ព័ន្ធនឹងទំនប់ទឹក។ ក្រោយមកក្រុមអ្នកជំនាញក៏បានឃើញស្នាមប្រេះប្រវែង ២២៦ម៉ែត្រនៅលើទំនប់នោះមែន ប៉ុន្តែទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជួសជុលយ៉ាងណាក៏ដោយ ក៏មិនអាចទប់ស្កាត់ការធ្លាយបានដែរ។

ទីបំផុត ត្រឹម២ម៉ោងក្រោយការជួសជុល ទំនប់នោះក៏ធ្លាយ បង្កការជន់លិចលើផ្ទៃដី ៤៨គីឡូម៉ែត្រការ៉េ ហើយជំរុញឲ្យមានការជម្លៀសមនុស្ស ៧ ៦៨០នាក់ជាបន្ទាន់។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសទេ។

(រូបថត៖ Xinhua)

ជុំវិញមូលហេតុនៃការបាក់ទំនប់នេះ ត្រូវបានអាជ្ញាធរមូលដ្ឋានអះអាងថា បណ្តាលមកពីភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ ភ្លៀងធ្លាក់ដូចហែកមេឃចន្លោះថ្ងៃ១៦ខែមិថុនា ដល់ថ្ងៃទី៣ខែកក្កដា គឺជាកម្រិតធ្ងន់ធ្ងរបំផុតក្នុងតំបន់ ឆាងសា ឆាងទ័រ យៀកយ៉ាង ស៊ាំងថាន គិតចាប់តាំងពីកំណត់ត្រា ចាប់ផ្តើមសរសេរក្នុងឆ្នាំ១៩៦១។

ដោយសារតែភ្លៀងធ្លាក់ខ្លាំងបែបនេះហើយ ទើបបណ្តាលឲ្យទឹកទន្លេជាច្រើនក្នុងខេត្ត ហូណាន ឡើងដល់កម្រិតប្រកាសអាសន្ន។ មិនត្រឹមប៉ុណ្ណឹង បើគិតចាប់តាំងរដូវទឹកជំនន់ចាប់ផ្តើមក្នុងខែមេសាឆ្នាំនេះមក ស្ទឹងធំបំផុតក្នុងខេត្ត ហូណាន បានទទួលទឹក១២២ពាន់លានម៉ែត្រគូប ពោលគឺលើសពីកម្រិតមធ្យម ៣៩.៩%។

សូមបញ្ជាក់ថា ប្រទេស​ចិន​ភាគខាង​ត្បូង ​ក៏​បាន​ជួប​ប្រទះ​នឹង​ទឹក​ជំនន់ដែរ​នៅ​ឆ្នាំ​នេះ។ ជាក់ស្តែងកាលពីខែមិថុនា តំបន់ជាច្រើននៅក្នុងខេត្ត ក្វាងទុង, ក្វាងស៊ី និង អានហួយ បានប្រឈមមុខនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាក់ទំនប់ទឹក ផ្តាច់ជីវិតមនុស្ស ៣៥នាក់ នៅកេនយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម