ព័ត៌មានអន្ដរជាតិ
សិង្ហបុរី រឹបអូសថ្នាំជក់គ្មានផ្សែងជាង ៦០០ គីឡូក្រាម
យោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ១១ ខែ កក្កដាបានឲ្យដឹងថា, ផលិតផលថ្នាំជក់គ្មានផ្សែងជាង ៦០០ គីឡូក្រាមតម្លៃប្រមាណជាង ១០០,០០០ដុល្លារសិង្ហបុរី ស្មើនឹង៧៤,២០០ដុល្លារអាមេរិក ត្រូវបានអាជ្ញាធររឹបអូសក្នុងអំឡុងប្រតិបត្តិការយៈពេលប្រាំមួយសប្តាហ៍នៅ សង្កាត់Little India នៃប្រទេសសិង្ហបុរី។
ប្រតិបត្តិការរួមគ្នារវាងអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) និងកងកម្លាំងប៉ូលិសសិង្ហបុរី (SPF) ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ខែឧសភាដល់ថ្ងៃទី ៣០ ខែមិថុនា បានរកឃើញថ្នាំជក់គ្មានផ្សែង លាក់នៅកន្លែងផ្សេងៗក្នុងសង្កាត់ Little India និងតំបន់ជុំវិញនោះ។
ក្នុងប្រតិបត្តិការណ៍នេះដែរ មានមនុស្ស ២៧ នាក់អាយុចន្លោះពី ២៤ ដល់ ៧៧ ឆ្នាំ កំពុងជាប់ក្នុងការស៊ើបអង្កេតលើបទចោទប្រកាន់ជួញដូរ និងកាន់កាប់ផលិតផល ក៏ដូចជាបទល្មើសអចលនទ្រព្យផ្សេងទៀត។
គួរបញ្ជាក់ថា ថ្នាំជក់គ្មានផ្សែង ត្រូវបានហាមឃាត់ក្នុងប្រទេសសិង្ហបុរី គឺជាថ្នាំជក់ដែលអាចប្រើប្រាស់បានដោយមិនចាំបាច់ដុត រួមបញ្ចូលទាំងថ្នាំជក់ snuff និង snus ដោយសារផលិតផលថ្នាំជក់គ្មានផ្សែងមានជាតិនីកូទីន និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ផ្សេងទៀតបណ្តាលឲ្យកើតជំងឺមហារីក និងបញ្ហាសុខភាពមាត់ធ្មេញ។
HSA និង SPF ក៏បានព្រមានសាធារណជនកុំឲ្យទិញ ឬនាំយកផលិតផលថ្នាំជក់គ្មានផ្សែងចូលទៅក្នុងប្រទេសសិង្ហបុរីផងដែរ ហើយបើជនណាត្រូវបានរកឃើញថាមានពិរុទ្ធពីបទនាំចូល ចែកចាយ ឬលក់ថ្នាំជក់គ្មានផ្សែង គឺនឹងត្រូវប្រឈមការផាកពិន័យរហូតដល់ ១០ ០០០ដុល្លារសិង្ហបុរី និងជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ។ ចំណែកជនណាដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ទិញ និងប្រើប្រាស់ថ្នាំជក់គ្មានផ្សែងនេះ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់យ៉ាងតិច ២ ០០០ ដុល្លារសិង្ហបុរី៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ