Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ កំពុងធ្វើបច្ចុប្បន្នភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាថ្នាក់ដឹកនាំជំនាន់មុនត្រួសត្រាយផ្លូវរួចហើយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា «ក្រសួង​មុខងារ​សាធារណៈ កំពុង​ធ្វើ​បច្ចុប្បន្នភាព កំណែទម្រង់​មុខងារ​សាធារណៈ លើ​មាគ៌ា​ដែល​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​បាន​ត្រួសត្រាយ​ផ្លូវ​រួចហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ផ្តល់​បាឋកថា ស្ដីពី «បរិវត្ត​កម្ម​មុខងារ​សាធារណៈ​កម្ពុជា» ជូន​ដល់​កម្មសិក្សាការី​វគ្គ​វិក្រឹតការ​មន្ត្រី​ជាន់​ខ្ពស់ មន្ត្រី​គ្រប់គ្រង​រដ្ឋបាល មន្ត្រី​មធ្យម និង​មន្ត្រី​ក្រមការ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ និង​គណៈ​គ្រប់គ្រង​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ ទន្ទឹម​នឹង​ការ​រំលឹក​ពី​ការ​ដាក់​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ជា​កូនសោ​គន្លឹះ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា «អ្វី​ដែល​យើង បាន និង​កំពុង​ធ្វើ គឺ​ធ្វើ​យ៉ាងណា​សម្រេច​បាន​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ»។

ទន្ទឹម​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​រម្លឹក​អំពី​ប្រវត្តិ​កកើត នៃ​ស្ថាប័ន​មុខងារ​សាធារណៈ និង​ប្រតិបត្តិការ​ការងារ​ប្រចាំថ្ងៃ​របស់​ក្រសួង​មុខងារ​សាធារណៈ សមិទ្ធផល​ដែល​ក្រសួង​សម្រេច​បាន ព្រមទាំង​បេសកកម្ម មុខងារ ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចម្បងៗ របស់​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ការ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​មុខងារ​សាធារណៈ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បន្ត​ថា ក្នុង​រយៈពេល ១១ ខែ នៃ​អាណត្តិ​ទី ៧ ក្រសួង​មុខងារ​សាធារណៈ សម្រេច​បាន​សមិទ្ធផល​ជាច្រើន រួមមាន​ការងារ​កំណែ​ទម្រង់​ផ្ទៃក្នុង​ក្រសួង និង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ក្នុង​គោលដៅ​កែលម្អ និង​កែទម្រង់​រចនាសម្ព័ន្ធ ក៏ដូចជា​របៀបរបប​ធ្វើ​ការងារ​នៅ​ផ្ទៃក្នុង​ក្រសួង។ ទាំងនេះ​ជា​ការ​អនុវត្ត​ស្របតាម​ទិស​ស្លោក​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា «ការ​រៀបចំ​ផ្ទះ​ខ្លួន​យើង​ឲ្យ​បាន​ស្អាត និង​មាន​របៀបរៀបរយ» ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចែករំលែក​ពី​ភាព​ជា​មន្ត្រីរាជការ​ស៊ីវិល ជូន​ទៅ​ដល់​សិក្ខាកាម​ដែល​ជា​សិស្ស​មន្ត្រី​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយ​ផ្សារភ្ជាប់​ជាមួយ​នឹង​ពាក្យ​ថា «អនាគត​កម្ពុជា»។ អនាគត​កម្ពុជា ក្នុង​ន័យ​នេះ សំដៅ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ប្រកប​ដោយ​ឧត្ដមគតិ​និយម ដែល​ពូន​ជ្រំ​ការងារ​បច្ចុប្បន្ន ដើម្បី​បម្រើ​ប្រជាជាតិ និង​ប្រជាជន។

គួរ​ជម្រាប​ដែរ​ថា តាម​របាយការណ៍​របស់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​បញ្ជាក់​ថា «កម្មវិធី​បាឋកថា នា​ពេលនេះ ក្រុម​ការងារ​បច្ចេកទេស បាន​រៀបចំ​ជូន​កម្មសិក្សាការី​មន្ត្រី​ជាន់ខ្ពស់ មន្ត្រី​គ្រប់គ្រង​រដ្ឋបាល និង​មន្ត្រី​ក្រមការ​ចូលរួម​ផ្ទាល់ ចំនួន ១៥៥ អង្គ​/​នាក់ (ស្រី ៤១ នាក់​, ព្រះសង្ឃ ១១ អង្គ​) និង​កម្មសិក្សាការី​មន្ត្រី​មធ្យម​ចូលរួម​តាម​ប្រព័ន្ធ Microsoft Teams ចំនួន ២៣៥ នាក់ (ស្រី ៤៩ នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម