Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ណែនាំជំនាញពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាល

បានផុស

នៅ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញចុះសួរសុខទុក្ខ មន្ត្រីបុគ្គលិកមណ្ឌលសុខភាពអង្កោល ហើយបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសប្រធានអង្គភាពសាមុី ត្រូវត្រៀមលក្ខណៈអោយបានរួចរាល់ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលខាងមុខ ដើម្បីឈានទៅទទួលបានជ័យលាភីពីថ្នាក់ដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា កន្លងទៅខេត្តកែបធ្លាប់ទទួលបាននូវជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រឡងប្រណាំងផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ លើវិស័យសំខាន់ៗជាពិសេសនោះវិស័យទេសចរណ៍ ក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ កាលពីពេលថ្មីៗកន្លងទៅសម្រាប់វិស័យសុខាភិបាល ខេត្តកែបក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៥រួចម្តង ដើម្បីឈានទៅដណ្តើមយកចំណាត់ថ្នាក់អោយកាន់តែល្អបន្ថែមទៀតនោះ ប្រធានមន្ទីរសុខាភិបាល ដែលជាអង្គភាពសាមុី ត្រូវត្រៀមលក្ខណៈអោយបានរៀបរយ ក្នុងការឈានទៅសម្រេចអោយបាននូវលទ្ធផលល្អ លើវិស័យសុខាភិបាលនេះ។ 

ក្នុងដំណើរចុះពិនិត្យការត្រៀមលក្ខណៈសម្បត្តិ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពអង្កោល លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបញ្ជ្រាប និងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ឱ្យមានការយល់ដឹងបន្ថែមទៀត ដើម្បីអោយពួកគាត់មកទទួលការប្រើប្រាស់សេវាសុខភាពនៅតាមមណ្ឌលសុខភាពនៅទូទាំងខេត្តកែប។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល ឱសថការី នៃរដ្ឋបាលខេត្តកែប បានអោយដឹងដែរថា យើងដាក់មន្ទីរពេទ្យខេត្តកែប ជាបេក្ខភាពក្នុងការប្រឡងប្រណាំង ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤។ ដោយឡែកយើងក៏បានត្រៀមលក្ខណៈ ដាក់មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងមណ្ឌលសុខភាពព្រៃធំ ស្ថិតនៅក្រុងកែប ខេត្តកែប សម្រាប់ការប្រឡងប្រណាំងនាឆ្នាំបន្ទាប់។

សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ធ្វើឡើងក្នុងវិស័យចំនួន២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល ដែលនេះគឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈអោយកាន់តែល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រីសមុទ្ររាប់រយក្បាល ផ្អើលឡើងគោកនៅឆ្នេរសមុទ្រវៀតណាម ដោយសារព្យុះ យ៉ាកជី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក Zelensky តឿន ណាតូ ជួយបញ្ចប់សង្គ្រាម ឲ្យបានត្រឹមចុងឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ៖ បើជាប់ឆ្នោត ខ្ញុំនឹងបន្ថយទណ្ឌកម្មលើប្រទេសនានា បើមិនអ៊ីចឹង ប្រាក់ដុល្លារនឹងស្លាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម​ហ៊ុន ម៉ានី ប្រមាណជិត៣០០នាក់ ចុះ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ក្នុងស្រុកកោះសូទិន​

Sokha Hotels

ព័ត៌មានពេញនិយម