Connect with us

កីឡា

AFC Cup៖ ពូ​ល​បឹងកេត រក​អ្នកធ្វើ​ម្ចាស់ផ្ទះ​មិនទាន់​ឃើញ ខណៈ​បើ​វិសាខា ឈ្នះ​វគ្គ​ជម្រុះ​ត្រូវ​ទៅ​ប្រកួត​នៅ​សឹង្ហ​បុរី​

បានផុស

នៅ

​ដោយសារ​បញ្ហា​កូ​វីដ​-19 សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​រៀបចំ​កម្ម​វិធី​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទី​២​ប្រចាំ​ទ្វីប AFC Cup 2021 ជ្រើសរើស​ក្រុម​មកពី​ប្រទេស​១ នៅតាម​ពូ​ល​នីមួយៗ ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ប្រកួត​ជម្រុះ​តាម​ពូ​ល​របស់ខ្លួន សម្រាប់​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការជ្រើសរើស​ប្រទេស​ដើម្បី​ធ្វើជា​ម្ចាស់​នេះ គឺ​បាន​ដំណើរការ​ដេញថ្លៃ​យ៉ាង​ទូលំទូលាយ និង​បាន​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាគម​ដែល​ចូលរួម​ទាំងអស់​។ ជា​លទ្ធផល​ឃើញថា​៖

​ពូ​ល A ធ្វើ​នៅ​ប្រទេស​បា​រ៉ែ​ន​៖ មាន​ក្រុម Al-Ahed (​លី​បង់​), Al-Hidd (​ម្ចាស់ផ្ទះ​), Al-Wahda (​ស៊ី​រី​) និង Al-Nasr (​អូ​ម៉​ង់​)​។​

​ពូ​ល B ធ្វើ​នៅ​ហ្សកដានី​៖ មាន​Al-Salt (​ម្ចាស់ផ្ទះ​), Markaz Balata (​ប៉ា​ឡេ​ស្ទី​ន​) Al-Ansar (​លី​បង់​) និង Al-Miharraq (​ប៉ា​រែ​ន​)​។​

​ពូ​ល C ធ្វើ​នៅ​ហ្សកដានី​៖ មាន Tishreen (​ស៊ី​រី​), Al-Seeb (​អូ​ម៉​ង់​), Al-Faisaly (​ម្ចាស់ផ្ទះ​) និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​

​ពូ​ល D ធ្វើ​នៅ​ម៉ា​ល់​ឌី​វ​៖ មាន​ATK Mohun Bagan (​ឥណ្ឌា​), Bashundhara Kings (​បង់​ក្លា​ដេ​ស​), Maziya (​ម្ចាស់ផ្ទះ​), ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​។​

​ពូ​ល E ធ្វើ​នៅ​គី​ជី​ស្ថាន​៖ មាន Ravshan Kulob (​តា​ហ្ស៊ី​គី​ស្ថាន​), Dordoi (​តាជី​ស្ថាន​) (​ម្ចាស់ផ្ទះ​) និង​Ahal (​តួរ​មេ​នី​ស្ថាន​)​។​

​ពូ​ល F ធ្វើ​នៅ​តា​ហ្ស៊ី​គី​ស្ថាន​៖ មាន AGMK (​អ៊ូ​ប៊ែ​គី​ស្ថាន​), Altyn Asyr (​តួរ​មេ​នី​ស្ថាន​), Khujand (​ម្ចាស់ផ្ទះ​), Alay (​គី​ជី​ស្ថាន​)

​ពូ​ល G: មិនទាន់​កំណត់​៖ មាន Hanoi (​វៀតណាម​), Bali United (​ឥណ្ឌូណេស៊ី​), បឹងកេត (​កម្ពុជា​) និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​។​

​ពូ​ល H ធ្វើ​នៅ​សឹង្ហ​បុរី​៖ Kedah Darul Aman (​ម៉ាឡេស៊ី​), Lion City Sailors (​សឹង្ហ​បុរី​), Saigon (​វៀតណាម​), ក្រុម​ឈ្នះ​រវាង​វិសាខា (​កម្ពុជា​)/Lalenok United (​ទី​ម័​រ​ខាងកើត​)/Persipura Jayapura (​ឥណ្ឌូណេស៊ី​)​។​

​ពូ​ល I ធ្វើ​នៅ​សឹង្ហ​បុរី​៖ Kaya-IIoilo (​ហ្វីលីពីន​), Shan United (​មី​យ៉ាន់​ម៉ា​), Terengganu (​ម៉ាឡេស៊ី​) Geylang International (​ម្ចាស់ផ្ទះ​)

​ពូ​ល J ធ្វើ​នៅ​ហុងកុង មាន​៖ Eastern (​ម្ចាស់ផ្ទះ​),Tainan City (​តៃវ៉ាន់​), Athletic 220 (​ម៉ុង​ហ្គោ​លី​) និង Lee Man (​ម្ចាស់ផ្ទះ​)​។​

​តាម​គម្រោង​ពានរង្វាន់ AFC Cup នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​៧ ខែមេសា ដល់​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ប្រកួត​ជម្រុះ ៣​វគ្គ មុនដ​ល់វគ្គ​ចែក​ពូ​ល ហើយ​បន្ត​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ រួមមាន​អាស៊ី​ខាងត្បូង​, អាស៊ី​កណ្តាល​, អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ពានរង្វាន់​បាល់ទាត់​ក្នុងស្រុក​ចំនួន​៣ ត្រូវ​ពន្យារ​ពេល ខណៈ​អ្នកគាំទ្រ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ប្រកួត​លី​គ​ឬ​ពាន​សម្តេច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម