Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូមួយប្រទេសភ័យថា បើអ៊ុយក្រែន ចូលជាសមាជិកមែន សង្គ្រាមលោកនឹងផ្ទុះ

បានផុស

នៅ

ពេលនេះមានរដ្ឋណាតូមួយប្រទេសទៀតហើយ បានចេញមុខព្រមានខ្លាំងៗចំពោះសមាជិកភាពរបស់អ៊ុយក្រែន ដោយអះអាងថា បើទីក្រុងកៀវ ចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមែន ច្បាស់ណាស់ សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងជាក់ជាមិនខានឡើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះគឺចេញពីមាត់នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ដែលទើបធូរស្រាលពីរបួស ក្រោយការប៉ុនប៉ងធ្វើឃាត កាលពីខែឧសភា ហើយត្រូវបានចុះផ្សាយដោយគេហទំព័រ RT នៅថ្ងៃសុក្រទី១២ខែកក្កដាឆ្នាំ២០២៤។

លោកបានចេញសារជាវីដេអូខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងពង្រាងសេចក្តីថ្លែងការណ៍ចុងក្រោយ នៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូ ដែលសេចក្តីព្រាងនោះត្រូវបានគេរាយការណ៍ថា ក៏មានដាក់បញ្ចូលទាំងការជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យអ៊ុយក្រែន ចូលជាសមាជិកណាតូឲ្យខាងតែបានផងដែរ។ 

នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico (រូបថត៖ AP)

លោក Fico និយាយថា “ខ្ញុំយល់ពីបំណងអ៊ុយក្រែន ​ប៉ុន្តែ​សមាជិកភាព​របស់ប្រទេសនេះ ​នៅក្នុង​អង្គការណាតូ ច្បាស់ជាបញ្ឆេះឲ្យមាន​សង្គ្រាមលោក​លើក​ទី​បី ជាក់ជាមិនខានឡើយ។​ ត្បិត​មើលទៅត្រឹមត្រូវ តែយើងក៏​នៅ​មិន​ឆ្ងាយ​ពីសង្គ្រាមនោះប៉ុន្មានដែរ ទោះគ្មានអ៊ុយក្រែន។ ​ស្លូវ៉ាគី និងសមាជិកសភារបស់ខ្លួន មិនយល់ព្រមដាច់ខាត ចំពោះសមាជិកភាពអ៊ុយក្រែន”។

សូមបញ្ជាក់ថា ស្លូវ៉ាគី មិនមែនជាសមាជិកណាតូតែមួយទេ ដែលប្រឆាំងមិនឲ្យអ៊ុយក្រែន ចូលរួមជាមួយប្លុកយោធានេះ ពោលគឺកាលពីថ្ងៃពុធ ហុងគ្រី ក៏បដិសេធដែរ ដោយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះគឺលោក Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា “សមាជិកភាពរបស់អ៊ុយក្រែនក្នុងប្លុកនេះ នឹងបង្កឲ្យមានជម្លោះដោយផ្ទាល់ រវាងរុស្ស៊ីនិងណាតូ”។ 

រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto (រូបថត៖ AP)

ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣.៣ពាន់លានដុល្លារទៀត ទៅឲ្យអ៊ុយក្រែននៅឆ្នាំក្រោយ ហើយថែមទាំងគាំទ្រសមាហរណកម្មអឺរ៉ូ-អាត្លង់ទិកទៀតផង ប៉ុន្តែការដាក់បញ្ចូលទីក្រុងកៀវ ទៅក្នុងបញ្ជីសមាជិក អាចធ្វើឡើងបានតែនៅពេលសម្ព័ន្ធមិត្តទាំងអស់យល់ព្រម និងបំពេញគ្រប់លក្ខខណ្ឌប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ ស្ដី​ឲ្យ​ចិន ថា​ជា​អ្នក​ចាក់​​ឲ្យ​មាន​ភ្លើង​សង្គ្រាម​នៅ​​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម