Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង​មានប្រេស៊ីល៣រូប ជប៉ុន២រូបត្រៀមរដូវកាលថ្មី​ដ៏​សំខាន់

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​នាំ​ចូល​សមាជិក​ថ្មី​សញ្ជាតិ​ប្រេស៊ីល​ម្នាក់​ទៀត​ហើយ​ដែល​ធ្វើ​ឲ្យ​ក្លិប​នេះ​មាន​កីឡាករ​ប្រេស៊ីល​៣​នាក់ និង​ជប៉ុន​២​នាក់​ បូក​រួម​ទាំង​កូតា​កីឡាករ​អាស៊ាន​ម្នាក់​ទៀត​​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​ដ៏​សំខាន់។

កីឡាករប្រេស៊ីល Gabriel Silva
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​កុងត្រា​កីឡាករប្រេស៊ីល Gabriel Silva បន្ទាប់​ពី​ធ្វើ​បាន​ល្អ​កាល​ពី​រដូវ​កាល​មុន។ ចំណែក ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាណាដា Marcu Haber បាន​ចាក​ចេញ​ទៅ​ចូល​រួម​ជា​មួយ​ក្លិប​នៅ​លីគ​ថៃ ដូច្នេះ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី Pablo Augusto​ អាយុ​២៨​ឆ្នាំ កម្ពស់​១.៨៤​ម៉ែត្រ។  

កីឡាករប្រេស៊ីល Pablo Augusto​

ស្រប​ពេល​កីឡាករ​សញ្ជាតិ​ជប៉ុន Hikaru Mizuno ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដែល​បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​ខ្វះ​សមាជិក​បរទេស​ម្នាក់​ទៀត។ ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Cristian Santos ដែល​រដូវ​កាល​មុន​លេង​ឲ្យ​ក្លិប​ណាហ្គាវើលដ៍។

កីឡាករ​ប្រេស៊ីល Cristian Santos

ក្រៅ​ពី​កីឡាករ​ប្រេស៊ីល​៣​រូប​ខាង​លើ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ​ជប៉ុន​២​រូប​ស្រាប់​​គឺ​​ខ្សែ​បម្រើ​ Ryo Fujii និង​ខ្សែ​ការពារ Takashi Odawarra ព្រម​ទាំង​សមាជិក​កូតា​កីឡាករ​អាស៊ាន​ ​កីឡាករ​ Bounphachan Bounkong សញ្ជាតិ​ឡាវ​​ត្រូវ​ក្លិប​បន្ត​មួយ​រដូវ​កាល​ទៀត បន្ទាប់​ពី​ធ្វើ​បាន​ល្អ​កាល​ពី​រដូវ​កាល​មុន។

កីឡាករ​ជប៉ុន Takashi Odawarra

នៅ​ថ្ងៃ​ទី​១៧ ខែ​​កក្កដា ខាង​មុខ​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រូវ​ប្រកួត​ជម្រុះ​ជា​មួយ​ក្រុម​ជើង​ឯក​ឡាវ Young Elephants ជើង​ទី១​ ក្នុង​ពាន​រង្វាន់ ASEAN Club Championship នៅ​ទឹក​ដី​ឡាវ និង​ជើង​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៤។

កីឡាករ​ជប៉ុន Ryo Fujii

បន្ទាប់​មក ខេមបូឌានព្រីមៀរលីគ រដូវ​កាល​២០២៤-២៥ ចាប់​ផ្តើម​រដូវ​កាល​ថ្មី នា​ខែ​សីហា និង​មាន​ពាន​រង្វាន់ AFC Challenge League ព្រម​ទាំង​ពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន ថែម​ទៀត​ដែល​ជា​រដូវ​កាល​ដ៏​មមាញឹក​សម្រាប់​ក្រុម​ជើង​ឯក​លីគ​កម្ពុជា៕

​កីឡាករ​ឡាវ Bounphachan

សមាជិក​បរទេសរបស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ខ្សែ​ការពារជប៉ុន Takashi Odawarra
  • ខ្សែ​បម្រើ​ជប៉ុន Ryo Fujii
  • ខ្សែ​បម្រើប្រយុទ្ធ​​ឡាវ Bounphachan Bounkong
  • ខ្សែ​បម្រើ​ប្រេស៊ីល Gabriel Silva
  • ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Cristian Santos
  • ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Pablo Augusto

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម