Connect with us

ព័ត៌មានអន្ដរជាតិ

ការ​​លក់​រថយន្ត​អគ្គិសនី​​ពិភព​លោក​កើន​ឡើង​ជាង​ ១០ ភាគរយនៅ​ខែ​មិថុនា​ ប៉ុន្តែ​ធ្លាក់​ចុះ​នៅ​​អឺរ៉ុប​

បានផុស

នៅ

របាយការណ៍​ពី​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​ Rho Motion បាន​បង្ហាញ​ថា​ ការ​លក់​រថយន្ត​អគ្គិសនី​ រួម​ទាំងប្រភេទ​រថយន្ត​កូនកាន់​ (ស៊ីប្រេង​ និង​ភ្លើង​) បាន​កើន​ឡើង​ប្រមាណ​ ១៣ ភាគរយ នៅ​​ទូទាំង​ពិភព​លោកកាល​ពី​ខែ​មិថុនា​​ ដោយ​ការ​លក់​នៅ​ចិន​កើន​ឡើង​ខ្ពស់ដាច់​​​គេ​ ប៉ុន្តែ​នៅ​អឺរ៉ុប​ ធ្លាក់​ចុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រប់គ្រងផ្នែក​ទិន្នន័យ​របស់​ Rho Motion លោក Charles Lester បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រថា​ ប្រទេសចិនរួម​ចំណែក​ប្រមាណ​ ៦០ ភាគរយ​នៃ​កំណើន​សរុប​ ដោយ​សារ​តែ​វត្តមាន​កាន់​តែ​ច្រើន​នៃ​រថយន្ត​អគ្គិសនី​​លើ​ទីផ្សារចិន​ ហើយ​រថយន្ត​អគ្គិសនី BYD ក៏​លក់​ដាច់​ខ្លាំង ខណៈតម្រូវ​ការ​រថយន្ត​កូនកាត់​ ក៏​កើន​ឡើង​​​ក្នុង​ឆមាស​ទី​១​នៃឆ្នាំ​នេះ​។ ​ ​ ​

លោក​ Lester បានគូស​បញ្ជាក់​ជា​លម្អិត​ថា ការលក់រថយន្ត​កូនកាន់​ទូទាំងពិភពលោក បានកើនឡើងដល់ ១,៤ លាន​គ្រឿង​ក្នុងខែមិថុនា។​ ០,៨៦ លាន​គ្រឿង​ក្នុង​នោះ​ ស្ថិត​នៅ​ក្នុង​ប្រទេស​​ចិន​ ដែល​ស្មើ​នឹង​កំណើន​ក្នុង​ស្រុក​ ២៥ ភាគរយ​​ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  ​

លោកបានបន្ថែមថា នៅអឺរ៉ុប ការលក់ប្រចាំខែបានធ្លាក់ចុះ ៧ ភាគរយ​​មកនៅត្រឹម ០,៣០ លាន​គ្រឿង​ ​ដោយប្រទេសហ្វាំងឡង់ អៀរឡង់ និងហូឡង់ បានធ្លាក់​ចុះ​ច្រើន​ជាង​គេ​ ខណៈ​អ៊ីតាលីឯណោះ​វិញ​ បានកត់ត្រា​ពី​កំណើន​កប់​ពពក​រហូត​ដល់​ ៣៤ ភាគរយ​ ក្រោម​គោលនយោបាយ​លើក​ទឹក​ចិត្ត​​ឱ្យ​ប្រើ​រថយន្តអគ្គិសនី​របស់​រដ្ឋាភិបាល​។

នៅ​ខែ​មិថុនា​ដដែល​ ប្រទេស​កាណាដា​ និង​សហរដ្ឋ​អាមេរិក​ បាន​មើល​ឃើញ​ពី​កំណើន​ ៦ ភាគរយ​នៃ​ការ​លក់​រថយន្ត​កូនកាត់​ ដល់​ប្រមាណ​ ០,១៤ លាន​គ្រឿង​។

លោក Lester បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «រូបភាពទាំងមូលគឺថា ឆ្នាំ ២០២៤​ នឹង​មិន​មាន​កំណើន​ដ៏​ធំក្នុង​វិស័យ​រថយន្ត​អគ្គិសនី​​ ដូច​មនុស្ស​មួយ​ចំនួន​សង្ឈឹម​ទុក​នោះ​ទេ​ ហើយយើងបានបន្ថយ​ការ​ព្យាករ​​ ៥ ភាគរយ​ ដោយ​ថា​ រថយន្ត​អគ្គិសនី​នឹង​លក់​​បាន​​ត្រឹម​ ១៦,៦ លាន​គ្រឿង​ប៉ុណ្ណេះ​​ក្នុង​ឆ្នាំ​នេះ​»។ ​លោក​ថា​ វិសម​ភាព​នៃ​ការ​លក់​តាម​តំបន់​ គឺ​ជា​ចំណុច​គឺ​ឱ្យ​កត់​សម្គាល់​មួយ​។

បើតាម​រ៉យទ័រ​ តម្រូវការលក់រថយន្តអគ្គិសនីបានថយ​ចុះ​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រោយ​កើន​ឡើង​យ៉ាង​ខ្លាំង​​អស់រយៈពេលជាច្រើនឆ្នាំ។ ការ​ថយ​ចុះ​ ក៏​រួម​ចំណែក​ផង​ដែរ​ ពី​ការ​ដាក់​វិធានការ​បន្ថែម​ពន្ធរបស់​លោក​ខាង​លិច​ ​លើ​រថយន្ត​​អគ្កិសនី​​នាំ​ចូល​ពី​ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤២ នាទីutes មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

គិតគួរ​ដល់​សុវត្ថិភាពសិស្ស សាលាបឋមសិក្សាអញ្ចាញ​ ទប់ស្កាត់ការ​លក់​ចំណីអាហារ ភេសជ្ជៈ​ផ្អែម​​ប៉ះពាល់​សុខភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម