សន្តិសុខសង្គម
ឆេះរថយន្តមួយគ្រឿង ខណៈម្ចាស់រវល់ដងដង្កូវទឹកយកឲ្យត្រីស៊ី
បុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកហុងដា CRV ឈប់ចតនៅលើមាត់ប្រឡាយ រួចដើរទៅដួសដង្កូវទឹក ដើម្បីទុកឲ្យត្រីស៊ី លុះមួយសន្ទុះក្រោយមក ក៏ក្រឡេកមើលរថយន្ត ស្រាប់តែមានភ្លើងឆេះផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ ទើបស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ និងដងទឹកជះពន្លត់ទើបរលត់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នេះ ស្ថិតនៅតាមប្រឡាយអមផ្លូវរថភ្លើង ភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្ដីម្ចាស់រថយន្ត បានឲ្យដឹងថា រថយន្តរបស់គាត់ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-1708 រងការខូចខាត ១ កំណាត់មុខ ទាំងស្រុង ហើយការឆាបឆេះនោះ សង្ស័យបណ្ដាលមកពីឆ្លងចរន្តភ្លើង ប្លុកម៉ាស៊ីនរថយន្ត។
ដោយឡែកបើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើ បានបើករថយន្តឈប់ចតនៅមាត់ប្រឡាយ បន្ទាប់មកគាត់ចុះពីរថយន្ត ហើយដើរដួសដង្កូវទឹក ដើម្បីយកទៅឲ្យត្រីស៊ីនៅឯផ្ទះ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែរថយន្តមានអណ្ដាតភ្លើងឆេះនៅផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ទើបគាត់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើល។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ពេលនោះប្រជាពលរដ្ឋបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ ១ បំពង់ និងដងទឹកប្រឡាយជះ ទើបរលត់ទៅវិញ។ ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានហៅរថយន្តផ្សេងទៀត ទៅអូសយករថយន្តខ្លួនដែលរងការខូចខាត ដើម្បីជួសជុលឡើងវិញដោយខ្លួនឯង៕
អត្ថបទ ៖ សំណាង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេត្តចំនួនបីរបស់ប្រទេសថៃ ដែលផ្តល់កន្លែងទេសចរណ៍គួរជាទីចាប់អារម្មណ៍សម្រាប់វិស្សមកាលនេះ
-
ចរាចរណ៍៣ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក គីម កាត់ទោសប្រហារជីវិតមន្ត្រី៣០នាក់ ព្រោះទឹកជំនន់នៅកូរ៉េខាងជើង