Connect with us

កីឡា

Davis Cup៖ ថ្ងៃនេះ កម្ពុជា ប៉ះ ក្រុម​ខ្លាំង គុយវែត ប្រជែងយក​លេខ១ពូល B

បានផុស

នៅ

ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា ត្រូវ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ចុង​ក្រោយ​ជាមួយ​ក្រុម​ខ្លាំង គុយវែត នៅ​ថ្ងៃ​នេះ ដើម្បី​ប្រជែង​លេខ​១​ក្នុង​ពូល B ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក Davis Cup ប្រចាំ​តំបន់​អាស៊ី-អូសេអានី​ កម្រិត​៤ (ASIA​/​OCEANIA​ IV)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ម្ចាស់​ផ្ទះ កម្ពុជា និង គុយវែត បាន​កក់​កៅអី​វគ្គ​ខ្វែង​​រួច​ហើយ បន្ទាប់​ពី​បាន​ឈ្នះ​២​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ ការ​ប្រកួត​សន្សំពិន្ទុ​​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កម្ពុជា បាន​យក​ឈ្នះ អ៉ីរ៉ាក់ ៣-០ និង​នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា កម្ពុជា បាន​ឈ្នះ មីយ៉ាន់ម៉ា ៣-០។ ចំណែក គុយ​វែត ឈ្នះ មីយ៉ាន់ម៉ា ២-០ និងឈ្នះ អ៉ីរ៉ាក់ ២-០ ដែរ។

ពិន្ទុ​លំអិត កម្ពុជា ៣-០ អ៉ីរ៉ាក់

  • វិញ្ញាសាឯកត្តជន៖ កីឡាករ ប៊ុន កេន្នី បានឈ្នះ Saidi Adel ២-០ (៦-១, ៦-០)
  • វិញ្ញាសាឯកត្តជន កីឡាករ Krusling Mathew បានឈ្នះ Abdullah Ali Hatem ២-០ (៧-៦, ៦-៣)
  • វិញ្ញាសាគូ៖ កីឡាករ ឡេង សារិនរាជ និង Tep Timothy បានឈ្នះ Al Ubaidy min និង Mohammed Abuzed Saber ដោយ​លទ្ធផល ២០- (ពិន្ទុ ៦-៤, ៦-៤)

ពិន្ទុ​លំអិត កម្ពុជា ៣-០ មីយ៉ាន់ម៉ា​

  • វិញ្ញាសាឯកត្តជន​ទី១៖ កីឡាករ Krusling Mathew បាន​ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា Hein Latt Kyaw ២-០ (៦-៤, ៦-៤)
  • វិញ្ញាសា​ឯកត្តជនទី​២៖ កីឡាករ ឡេង សារិនរាជ បាន​ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា Aung Kyaw Naing ដោយ​ពិន្ទុ ២-០ (៦-៣, ៦-២)
  • វិញ្ញាសា​វាយគូ៖ កីឡាករ ប៊ុន កេន្នី ចាប់ដៃគូ ឃ្លាំង ពន្លក បាន​ឈ្នះ កីឡាករ​មីយ៉ាន់ម៉ា Hein Htet Zaw ចាប់ដៃ Aung Myo Thant ដោយ​លទ្ធផល ២-០ (៧-៥, ៧-២)

តាមដាន​លទ្ធផល​ផ្សាយ​ផ្ទាល់៖ Davis Cup Result

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម