Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនកូនខ្មែរមួយ ទិញស្ពៃពីកសិករ ផលិតចេញជាសាប៊ូ

បានផុស

នៅ

សហគ្រិនឆ្នើម ដែលជាម្ចាស់ក្រុមហ៊ុនផលិតសាប៊ូល្បីឈ្មោះមួយ បានជួយទិញស្ពៃក្រញាញ់របស់កសិករដែលកំពុងប្រឈមនឹងការធ្លាក់ថ្លៃនៅលើទីផ្សារចូលរោងច​ក្រផលិតចេញជាសាប៊ូដុសខ្លួន សម្រាប់ប្រជាជនខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី នុត​ សម្ផស្ស អាយុ ៤៤ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន អិលអេសវី (រោងចក្រសាប៊ូ អូកា) បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា មូលហេតុដែលអ្នកស្រី ប្រមូលទិញស្ពៃពីកសិករ ដោយសារតែ អ្នកស្រី មើលឃើញពីការដាំស្ពៃរបស់កសិករគ្មានជាតិគីមី និងកំពុងទទួលបានផលល្អ តែតម្លៃវិញមានការធ្លាក់ថ្លៃយ៉ាងខ្លាំង ទើបអ្នកស្រី សម្រេចចិត្តទិញស្ពៃទាំងនេះ ដើម្បីយកមកកែច្នៃចេញជាសាប៊ូដុសខ្លួន និងសាប៊ូកក់សក់ សម្រាប់ប្រជាជនខ្មែរ។

អ្នកស្រី បន្ថែមថា កន្លងមកក្រុមហ៊ុនរបស់ អ្នកស្រី តែងតែបានជ្រើសរើសប្រភេទបន្លែ ផ្លែឈើ និងរុក្ខជាតិ មួយចំនួនទៀត សម្រាប់យកមកច្នៃធ្វើជាសាប៊ូផ្សេងៗ ពីព្រោះតែ ប្រភេទបន្លែ ផ្លែឈើទាំងនេះ មានសារធាតុល្អខ្លាំង សម្រាប់សុខភាពស្បែករបស់មនុស្សយើង។

អ្នកស្រី នុត សម្ផស្ស បានបញ្ជាក់ទៀតថា សម្រាប់ស្ពៃក្រញាញ់ដែលបានទិញពីកសិករ នៅខេត្តតាកែវ និងកំពត ដែលសរុបប្រមាណជាង៣តោន នេះ អ្នកស្រី និងក្រុមការងារ បានកែច្នៃចេញជាសាប៊ូជាច្រើនមុខ មានដូចជា៖ សាប៊ូដុសមុខ សាប៊ូដុំដុសខ្លួន និងសាប៊ូកក់សក់ ប្រកបដោយស្ដង់ដាអនាម័យ និងមានការទទួលស្គាល់ត្រឹមត្រូវ ទាក់ទងនឹងគុណភាព សម្រាប់ចែកចាយបន្តទៅកាន់ប្រជាជនខ្មែរទូទាំងប្រទេសនាពេលខាងមុខនេះ។

អ្នកស្រី នុត សម្ផស្ស បានបន្តថា សាប៊ូស្ពៃក្រញាញ់ជាបន្លែម្យ៉ាង ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់ផ្តល់សំណើម  ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន ចំណែកសារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក។

សហគ្រិនឆ្នើមរូបនេះ ក៏បានលើកឡើងទៀតថា នៅពេលដែលចាប់ផ្ដើមផលិតសាប៊ូចេញពីស្ពៃនេះ ដំបូងក៏មានប្រជាជនខ្មែរមួយចំនួនបានគាំទ្រ និងមិនគាំទ្រ ចំពោះការយកស្ពៃក្រញាញ់ មកធ្វើជាសាប៊ូបែបនេះ តែដោយសារ អ្នកស្រី ជាអ្នកជំនាញខាងស្រាវជ្រាវផលិតផលខាងសុខភាពស្បែកជាច្រើនរួចមកហើយ ទើបអ្នកស្រី បានសម្រេចចិត្តបង្កើតផលិតផលថ្មីនេះ ដើម្បីប្រជាជនខ្មែរ និងចូលរួមជួយសម្រាលបន្ទុករបស់់កសិករដែលកំពុងតែប្រឈមនឹងការខាតបង់ទាក់ទងនឹងការធ្វើកសិកម្ម ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៤ នាទី មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ការ​ស៊ើប​អង្កេត​​ត្រូវ​ធ្វើ​នៅ​គ្រប់កម្រិត​​​អាជ្ញាធរ​​អាមេរិក​ ក្រោយ​ចាប់​ភ្នាក់ងារ​សម្ងាត់ចិន​

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ ២គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ាថៃ ឈុនគ្រី ដែលប្ដឹងហាមឃាត់ដីរបស់ពួកគាត់

សេដ្ឋកិច្ច១ ម៉ោង មុន

ដឹងមូលហេតុ ស្រូវប្រភេទ “អូអឹម” និងប្រភេទ “ណាំប៊ុង” ធ្លាក់តម្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

កូនកោងកាង ៥ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញនៅដែនជម្រកសត្វពាមក្រសោប និងឧទ្យានជាតិបូទុមសាគរ

ព័ត៌មានជាតិ៦ ម៉ោង មុន

៨ ខែ ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជិត ១ ពាន់លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជិត ២ រយនាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

ព័ត៌មានជាតិ១៩ ម៉ោង មុន

តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ថ្ងៃ​ស្អែកនេះ មាន​ចម្ងាយ​ផ្លូវ ៧០០ គីឡូម៉ែត្រ​

សន្តិសុខសង្គម៣៤ នាទី មុន

អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង

ព័ត៌មានជាតិ២២ ម៉ោង មុន

ជាថ្មីម្ដងទៀត កម្ពុជា បណ្ដេញជនជាតិវៀតណាម៦០នាក់ ចេញពីប្រទេស

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវជាតិលេខ ៧៨ ផ្លូវយុទ្ធសាស្ត្រភ្ជាប់ភូមិភាគឦសាន បន្តរហូតដល់តំបន់កន្ទុយនាគ

Sokha Hotels

ព័ត៌មានពេញនិយម