ជីវិតកម្សាន្ដ
Baifern ប្រាប់មូលហេតុបែកគ្នាថា ជាការសម្រេចចិត្តសងខាង គ្មានអ្នកណាជ្រៀកពួកគេទេ
ទាក់ទិននឹងគូស្នេហ៍តារាល្បី គឺលោក Naphat Siangsomboon និង Baifern Pimchanok ដែលអ្នកគាំទ្រជាច្រើននៅតែមិនទាន់ដឹងចម្លើយចំពោះហេតុផលដែលពួកគេបែកគ្នាទេ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ខាងស្រីបានផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានថា មិនដែលគិតថានឹងមានថ្ងៃនេះទេ តែជាការសម្រេចចិត្តសងខាង។
បន្ទាប់ពី Baifern និងតួសម្តែង បានចេញមុខធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតអំពីរឿងភាគថ្មីក្រោមចំណងជើងថា Thong Prakai Saed នៅមុខអគារ GMIM Grammy ដោយម្នាក់ៗបានប្រាប់ពីតួនាទីដែលខ្លួនសម្ដែង។យ៉ាងណាងាកទៅកាន់តារាស្រីរូបនេះវិញបានទម្លាយរឿងបែកគ្នាជាមួយមិត្តប្រុស និងបញ្ជាក់ពីមូលហេតុពិតទៅកាន់ក្រុមអ្នកសារព័ត៌មាន។
តារាសម្ដែងស្រីវ័យ៣១ឆ្នាំរូបនេះបានបញ្ចាក់យ៉ាងច្បាស់ថា “ជាដំបូង ខ្ញុំចង់សុំទោសដែលខ្ញុំមិនអាចសម្ភាសន៍បានភ្លាមៗ ដោយសារខ្ញុំរវល់ជាមួយការងារ។ បើនិយាយពីស្ថានភាពផ្លូវចិត្តរបស់ខ្ញុំ ខ្ញុំមិនបានគិតថាថ្ងៃនេះនឹងកើតឡើងទេ។ ខ្ញុំទទួលស្គាល់ថាខ្ញុំសោកស្ដាយខ្លាំងណាស់ ប៉ុន្តែខ្ញុំយល់ថាវាជាការសម្រេចចិត្តទៅវិញទៅមក ដែលយើងជ្រើសរើសធ្វើជាមិត្តម្តងទៀត Fern គិតថាវាជាការសម្រេចចិត្តដ៏ល្អបំផុតដែលយើងអាចធ្វើជាមួយគ្នា។ វាជារឿងដែលយើងបាននិយាយពីមុនមកដែរ”។
Baifern បាននិយាយទៀតថា មែនទែនទៅពួកយើងបានសម្រេចចិត្តថាបែកគ្នាយូរណាស់មកហើយ! ចំពោះបញ្ហានៃការបែកគ្នា គឺជាការសម្រេចចិត្តទាំងសងខាង មិនមានការពាក់ព័ន្ធនឹងអ្នកណាឡើយ។ វាអាចនឹងមានការឈឺចាប់ ប៉ុន្តែវាជាវិធីល្អបំផុតសម្រាប់ពួកយើង។ ទោះយ៉ាងម៉េច យើងនៅតែជាមិត្តល្អនឹងគ្នាដដែល។ ចុងក្រោយ Fern ជឿថាវានឹងកាន់តែប្រសើរឡើងទាំងអស់គ្នា។ អរគុណសម្រាប់ការលើកទឹកចិត្តជាច្រើនពីក្រុមគ្រួសារ អ្នកគ្រប់គ្រង និងអ្នកគាំទ្រ។
យ៉ាងណាមិញ បន្ទាប់ឮការបកស្រាយចេញពីមាត់ផ្ទាល់របស់តួឯកស្រីក្នុងរឿង “បេះដូងបរិសុទ្ធ” ភ្លាមៗ អ្នកគាំទ្របានចូលមកបញ្ចេញមតិយ៉ាងយ៉ាងច្រើនកុះករ ជុំវិញបញ្ហាទំនាក់ទំនងរវាង Naphat ដោយក្នុងនោះ សុទ្ធតែជាមតិលើកទឹកចិត្តដល់អ្នកទាំងពីរ។ ដ្បិតថាបែកគ្នាប៉ុន្តែគូនេះគឺជាគូដែលមហាជនចងចាំគ្មានថ្ងៃភ្លេចពីភាពស៊ីសង្វាក់គ្នា ក្នុងភាពយន្ដែលពួកគេសម្ដែងរួមគ្នាកន្លងមក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Nadech ជួបឧប្បត្តិហេតុ របួសបាក់ឆ្អឹងម្រាមដៃ ពេលកំពុងហាត់ប្រាណ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេត្តចំនួនបីរបស់ប្រទេសថៃ ដែលផ្តល់កន្លែងទេសចរណ៍គួរជាទីចាប់អារម្មណ៍សម្រាប់វិស្សមកាលនេះ
-
ចរាចរណ៍៣ ថ្ងៃ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក គីម កាត់ទោសប្រហារជីវិតមន្ត្រី៣០នាក់ ព្រោះទឹកជំនន់នៅកូរ៉េខាងជើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សាលារៀនគ្រូយើង បើកបវេសនកាល ២០២៤-២០២៥ ដោយនាំយកកម្មវិធីសិក្សាថ្មីៗជាច្រើន