ព័ត៌មានជាតិ
អង្គការសម្អាតទន្លេស្រង់សំរាមជាង ៦ តោន បន្ថែម ទៀត ចេញពីទន្លេ
អង្គការសម្អាតទន្លេ សមុទ្រ និងមន្ទីរបរិស្ថានខេត្តកណ្ដាលនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ បានសហការរៀបចំកម្មវិធីផ្សព្វផ្សាយការថែទាំបរិស្ថានសម្រាប់សាលា និងសហគមន៍មានភូមិសាស្រ្តជាប់ទន្លេ ដើម្បីបញ្ជៀសការបំពុលទន្លេ បន្តក្រោមបេសកកម្មសំអាតទន្លេរយ:ពេល ៥ ឆ្នាំ ឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy Group Berhad នៅត្រង់តំបន់ទន្លេសាប ភូមិព្រែកល្វា ឃុំពញាឮ ជិតវត្តពាមសត្ថរាម។
កម្មវិធីផ្សព្វផ្សាយការថែទាំបរិស្ថានទន្លេនេះមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន សិស្ស យុវជន និងប្រជាពលរដ្ឋ ប្រមាណ ១៥០ នាក់ ក្នុងគោលបំណង បង្កើនចំណេះដឹងពីសារសំខាន់នៃទន្លេ ចំណេះដឹងអំពីការគ្រប់គ្រងកាកសំណល់រឹងតាមផ្ទះ សាលា ភូមិឃុំ ដើម្បីបញ្ជៀសការបំពុលទន្លេ និងចំណេះដឹងពីការលើកកម្ពស់ដើម្បីកាត់បន្ថយសំណល់ (Refuse, reduce, reuse, recycle)។
ក្រៅពីការអប់រំផ្សព្វផ្សាយ អង្គការសម្អាតទន្លេ សមុទ្រក៏បានធ្វើសកម្មភាពសំអាតសំរាមប្លាស្ទិកចេញពីចំណុចស្ពានទល់មុខវត្តពាមសត្ថរាម ដែលមានសំរាមជាច្រើន ដែលអាចនឹងហូរចូលទន្លេសាប នៅរដូវវស្សាដែលនឹងចូលមកដល់ឆាប់ៗនេះ។ ជាក់ស្ដែង អង្គការសំអាតទន្លេ សមុទ្របានសំអាត ២ លើកមកហើយ ដែលប្រមូលបានប្រមាណ ៦ តោន ស្មើនឹង ៤០ភាគរយនៃសំរាមសរុប។
លោក នូ សុវណ្ណ នាយកប្រតិបត្តិ របស់អង្គការសម្អាតទន្លេ សមុទ្រ បានឱ្យដឹងថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ មកដល់ខែកក្កដា ឆ្នាំ ២០២៤ នេះ អង្គការសម្អាតទន្លេ សមុទ្រ បានប្រមូល និងស្រង់សំរាមប្រមាណ ១ ពាន់ ៨ រយតោន ចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
លោក នូ សុវណ្ណបញ្ជាក់ថា ជំហានបន្ទាប់ អង្គការនឹងប្រមូលសំរាមឱ្យអស់ពីក្រោមស្ពាន ដើម្បីធានាថាទន្លេ និងប្រភពទឹកទាំងអស់មិនត្រូវបានបំពុលដោយសំណល់ប្លាស្ទិក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា