ព័ត៌មានអន្ដរជាតិ
ជប៉ុន ខ្លាចបើចិនវាយតៃវ៉ាន់ នោះវានឹងអាចរាលដាលដល់ទឹកដីរបស់ខ្លួន
ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសុក្រទី១២ ខែកក្កដា នេះថា រដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងធ្វើឲ្យមានការកើនឡើងនៃភាពតានតឹងជាមួយតៃវ៉ាន់ ជុំវិញរឿងធ្វើសមយុទ្ធយោធា ដែលបង្ហាញពីគោលបំណងថា ខ្លួនបានត្រៀមកម្លាំងរួចរាល់ហើយ សម្រាប់ការឈ្លានពានក្រុងតៃប៉ិ។
ជប៉ុន បាននិយាយថា “ដោយសារតែការកើនឡើងនៃសកម្មភាពយោធា យើងមិនអាចកាត់បន្ថយលទ្ធភាពនៃភាពតានតឹងដែលបានកើតឡើងនោះទេ”។ ជប៉ុនបានបង្ហាញក្ដីបារម្ភថា បើជម្លោះណាមួយនៅតៃវ៉ាន់កើតឡើងមែន នោះវានឹងអាចរាលដាលដល់ដែនអធិបតេយ្យភាពរបស់ខ្លួនមិនខាន ដោយហេតុថា កោះភាគខាងលិចរបស់ជប៉ុន មានចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់ ហើយនៅទីនោះមានការឈរជើងរបស់កងទ័ពអាមេរិកជាង ៥ម៉ឺននាក់, យន្តហោះយោធាអាមេរិករាប់រយគ្រឿង ព្រមទាំងក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចម្បាំងផងដែរ។ បើផ្ទុះសង្គ្រាម អាមេរិកអាចបញ្ជាទ័ពចេញពីដែនកោះរបស់ជប៉ុនមួយនេះ ដើម្បីការពារតៃវ៉ាន់។
ជប៉ុន ក៏បានគូសបញ្ជាក់ពីផែនការរបស់ប្រទេសចិនផងដែរ ក្នុងការបង្កើនក្បាលគ្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យបានទ្វេដងដល់ចំនួនច្រើនជាង ១០០០គ្រាប់ នៅឆ្នាំ២០៣០ខាងមុខ។
សមយុទ្ធរបស់ចិនលើកនេះ គឺជាសមយយុទ្ធថ្មីចុងក្រោយបង្អស់នៅជុំវិញកោះតៃវ៉ាន់។ សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់កាលពីឆ្នាំមុន ត្រូវបានឧត្តមសេនីយជាន់ខ្ពស់អាមេរិកម្នាក់និយាយថា វានឹងក្លាយជាគន្លឹះក្នុងការឈ្លានពានណាមួយ។
សូមបញ្ជាក់ថា ការព្រមានរបស់ទីក្រុងតូក្យូ ធ្វើឡើងបន្ទាប់ពីសមាជិកណាតូបានជួបប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ហើយបានពណ៌នាប្រទេសចិនថាជា អ្នកចាក់ឲ្យមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយទីក្រុងប៉េកាំងនៅតែបន្តបង្កបញ្ហាជាប្រព័ន្ធ និងបញ្ហាសន្តិសុខចំពោះអឺរ៉ុប។ យ៉ាងណាមិញ ការលើកឡើងនេះ ត្រូវបានភាគីចិនបដិសេធមិនទទួលយកនោះឡើយ ហើយប្រកាសថា វាគឺជា “ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន”៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា