Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតបង់ក្លាដែស ផ្ទុះបាតុកម្ម ទាមទារឲ្យដកប្រព័ន្ធកូតាការងារ

បានផុស

នៅ

ប៉ូលិសបង់ក្លាដែស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមនិស្សិតសាកលវិទ្យាល័យ ដែលធ្វើបាតុកម្មទាមទារឲ្យមានការដកប្រព័ន្ធកូតាការងារ ដោយពួកគេថា ជាគ្រាន់ជាការបំភាន់ភ្នែក ដើម្បីគាំទ្របេក្ខជនគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសុក្រទី១២ខែកក្កដាឆ្នាំ២០២៤។

(រូបភាព ៖ ARY News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធកូតានេះ គឺបម្រុងទុកការងារដែលមានប្រាក់ខែល្អ ជាងពាក់កណ្តាលនៃមុខតំណែងមន្ត្រីរដ្ឋការ ទុកឲ្យក្រុមមនុស្សសំខាន់ រួមទាំងកូនៗរបស់វីរបុរសសល់ពីសម័យសង្រ្គាមរំដោះឆ្នាំ១៩៧៩ របស់ប្រទេសនេះផងដែរ។ 

យ៉ាងណាក្តី និស្សិតទាំងឡាយ បានផ្ទុះកំហឹង ហើយទាមទារឲ្យមានតែកូតាដែលគាំទ្រជនជាតិភាគតិច និងជនពិការទៅបានហើយ ខណៈប្រាំមួយភាគរយនៃការងារទាំងអស់គួរតែនៅរក្សាទុកដដែល។

(រូបភាព ៖ AP)

ប៉ូលិសនៅទីក្រុង ដាកា បានព្យាយាមបញ្ឈប់ក្រុមបាតុករវ័យក្មេងរាប់ពាន់នាក់ពីការបិទផ្លូវជុំវិញទីក្រុង megacity ក្នុងរយៈពេលជាច្រើនថ្ងៃ ហើយដោយសារតែបាតុកម្ម តុលាការកំពូលបង់ក្លាដែស ក៏សម្រេចផ្អាកជាបណ្តោះអាសន្ននូវកូតានេះ ប៉ុន្តែក្រុមអ្នកតវ៉ាបានប្តេជ្ញាបន្តបាតុកម្ម​ រហូតដល់គម្រោងនេះត្រូវបានលុបចោលទាំងស្រុង។

តាមការបញ្ជាក់ពីក្រុមអ្នករិះគន់, ប្រព័ន្ធកូតានេះ គឺផ្តល់អត្ថប្រយោជន៍ដល់កូនៗរបស់មន្ត្រីរដ្ឋាភិបាលដែលគាំទ្រនាយករដ្ឋមន្ត្រី Sheikh Hasina និងបានចោទប្រកាន់តុលាការបង់ក្លាដែស មានភាពលម្អៀងទៅអ្នកមានអំណាច៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម