ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង ចង់ឲ្យមានព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិ ១ ឆ្នាំ ម្ដង ដើម្បីជាកម្លាំងចិត្តផលិតករ
ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង បានបង្ហាញពីគោលបំណងដោយស្នើចង់ឲ្យមានការបង្កើតព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិ ក្នុង ១ ឆ្នាំ ធ្វើម្តង ដើម្បីជាកម្លាំងចិត្តផលិតករ និង ផ្សព្វផ្សាយសិល្បៈកម្ពុជានៅលើព្រំក្រហមទៅកាន់ពិភពលោក។
ការលើកឡើងរបស់ផលិតកររឿង”ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង នាពេលនេះ ខណៈលោកមើល ឃើញថា ព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិ ត្រូវបានខកខានយូរឆ្នាំមកហើយ។ ម្យ៉ាងទៀត លោកក៏គិតឃើញដែរ បើសិនជាមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង អាចជាផ្នែកដ៏សំខាន់ ដើម្បីជាកម្លាំងចិត្តដល់សិល្បករ និងជាការចូលរួមផ្សព្វផ្សាយរបស់អ្នកសិល្បៈកម្ពុជាផងដែរ។
លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាពអនុស្សាវរីយ៍ភ្ជាប់ខ្លឹមសារដោយទស្សនៈថា «នឹកមហោស្រពភាពយន្តជាតិដែលយើងខកខានធ្វើយ៉ាងយូរ ចង់ឲ្យ ១ ឆ្នាំ បានធ្វើម្តង ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងសិល្បករ និងជាការផ្សព្វផ្សាយអ្នកសិល្បៈកម្ពុជានៅលើព្រំក្រហមទៅកាន់ពិភពលោក»។
តាមរយៈទស្សនៈរបស់លោក ហ៊ុយ យ៉ាឡេង ខាងលើនេះ ក៏មានការគាំទ្រច្រើនពីសំណាក់មហាជន និងអ្នកចូលចិត្តវិស័យសិល្បៈភាពយន្តខ្មែរផងដែរ។ លោក ហ៊ុយ យ៉ាឡេង បានចាប់ផ្តើមចូលប្រឡូកវិស័យសិល្បៈតាំងពីឆ្នាំ ២០០០ ពោលគឺតាំងពីតម្លៃតួសម្តែង ២ ដុល្លារ រហូតឡើងជាជំនួយការដឹកនាំ និងបានឡើងជាអ្នកដឹកនាំសម្តែងដោយខ្លួនឯងផ្ទាល់។
ប្រាកដណាស់លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងកត់សម្គាល់កន្លងមកលោកតែងលេចមុខខ្នះខ្នែងក្នុងការចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ តាមរយៈការផលិត និងផ្សព្វផ្សាយទៅកាន់ឆាក់អន្តរជាតិជាដើម។
ជារឿយៗ លោកក៏តែងបង្ហាញឆន្ទៈមិនបោះបង់ចោលក្តីស្រមៃរបស់ខ្លួនក្នុងកានាំភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាការកៀរគរផលិតករ ឬក្រុមហ៊ុនបរទេស ចូលមកសហការផលិត និងថតភាពយន្តនៅក្នុងស្រុកទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា