Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចអគ្គិភ័យ ចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់គ្រោះអគ្គិភ័យបឋម​ដល់ពលរដ្ឋ និងទីតាំងអាជីវកម្មងាយរងគ្រោះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​ចុះ​ណែនាំ និង​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​បឋម​ដល់​ប្រជាពលរដ្ឋ​តាម​ផ្ទះ និង​ទីតាំង​អាជីវកម្ម ដើម្បី​ឲ្យ​ទទួល​បាន​ការ​យល់ដឹង​កាន់តែ​ទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ផ្សព្វផ្សាយ​ខាង​លើ​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២៤ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ គង់ ថូ និង លោក​វរសេនីយ៍ទោ ឯម គឹមហ៊ុល នាយ​រង​ការិយាល័យ ដែល​បាន​បន្ត​យុទ្ធនាការ​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ទីតាំង​អាជីវកម្ម​លក់ដូរ និង​បញ្ចូល​ហ្គាស ដើម្បី​ណែនាំ​ពី​វិធាន បង្ការ​គ្រោះ​អគ្គិភ័យ អាច​នឹង​កើតមានឡើង​ជាយថាហេតុ។

លោក​វរសេនីយ៍ទោ ឯម គឹមហ៊ុល បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ទីតាំង​អាជីវកម្ម ចាំបាច់​ត្រូវ​តែ​មាន​បំពង់​ពន្លត់​អគ្គិភ័យ តិច ឬ ច្រើន តាម​ស្ថានភាព​លំនៅឋាន ឬ​អាជីវកម្ម ហើយ​ត្រូវ​ប្រាកដ​ថា សមាជិក​ក្នុង​គ្រួសារ សុទ្ធតែ​ចេះ​ប្រើប្រាស់​វា។

ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​នេះ​ដែរ សមត្ថកិច្ច ក៏បាន​ណែនាំ​ប្រាប់​ពី​វិធី​ទប់ស្កាត់​មួយ​ចំនួន និង​របៀប​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ ដើម្បី​ជា​ចំណេះដឹង​បន្ថែម​ដល់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ មាន​អារម្មណ៍​រីករាយ ដែល​កម្លាំង​នគរបាល បាន​ចុះ​មក​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ និង​ទប់ស្កាត់​បឋម​ដល់​ពួកគាត់ ដើម្បី​ឲ្យ​មាន​ការ​យល់ដឹង​កាន់តែ​ច្បាស់ ហើយ​នេះ​ក៏​ជា​ចំណេះដឹង​ដែល​អាច​យក​ទៅ​ចែករំលែក តៗ គ្នា ផង​ដែរ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ បាន​អរគុណ​សមត្ថកិច្ច​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់ដឹង​ដល់​ពួកគាត់​កាន់តែ​ស៊ីជម្រៅ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ រាល់ពេល​មាន​អគ្គិភ័យ​កើត​ឡើង៕

អត្ថបទ ៖ រដ្ឋា , ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម