Connect with us

សន្តិសុខសង្គម

ឧបករណ៍ឆក់មូសធ្វើឲ្យផ្ទះមួយខ្នង រថយន្ដ៣​គ្រឿង និងម៉ូតូ៣គ្រឿងឆេះខ្ទេចគ្មានសល់

បានផុស

នៅ


ផ្ទះ១ខ្នងមានទំហំ១២ គុណ ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រួមទាំងរថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កឡើងដោយសារឧបករណ៍ឆក់មូស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជើងវត្ត ឃុំ ព្រះនេត្រព្រះ  ស្រុកព្រះនេត្រ  ព្រះខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលនៃស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ុន អូន ភេទ ស្រី អាយុ៦៣ឆ្នាំ នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន បានយកឧបករណ៍ឆក់មូសអគ្គិសនីវាយឆក់មូស ស្របពេលកំពុងបូមសាំងដាក់ក្នុងដបដើម្បីលក់ក៏បង្កឲ្យមានផ្កាភ្លើងឆាបឆេះសាំងកំពុងបូម និងប៊ីដុងសាំងក្បែរនោះឆាបឆេះឡើងសន្ធោសន្ធៅតែម្ដង។

ក្រោយពីកើតមាននូវករណីអគ្គិភ័យនេះ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងនរបាល និងបញ្ចេញរថយន្ត​​ពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង និងកម្លាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបរលត់ទាំងស្រុង និងមិនការរាលដាលដល់ផ្ទះអ្នកជិតខាង និងគ្រោះថ្នាក់មនុស្សនោះឡើយ។

ក្នុងករណីនេះ ដោយការរាលឆេះដ៏រហ័សបង្កខូចខាតទ្រព្យសម្បរបស់ម្ចាស់រួមមានផ្ទះ១ខ្បង ទំហំ១២ គុណ ៩ម៉ែត្ររថយន្តចំនួន៣គ្រឿង ម៉ូតូ៣គ្រឿង សាំង និងម៉ាស៊ូត ២០ប៊ីដុង ព្រមទាំងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម