Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យ​យុវ​សិស្ស​កម្ពុជា​បន្ត​ចេញទៅ​ចូលរួម​ប្រកួត​នៅ​កម្រិត​អន្តរជាតិ​ដើម្បី​កិត្យានុភាព​ជាតិ

បានផុស

នៅ

លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​First Global Team Cambodia ចំនួន​១០​រូប​ដែល​ដឹកនាំ​ដោយ​និស្សិត​ញ៉េប បុញ្ញឫទ្ធិ​។ ជាការ​សំណេះសំណាល​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​ក្រុម​យុវ​សិស្ស​ដែល​លើកឡើង​ពី​សារបាន​នៃ​ការចូលរួម​ប្រកួត​រូ​បូត​កម្រិត​អន្តរជាតិ លោក​រដ្ឋមន្ត្រី បាន​ស្ងើច​សរសើរ និង​ថែមទាំង​លើកទឹកចិត្ត​យុវ​សិស្ស​របស់​កម្ពុជា​ដែល​ត្រឹម​ជា​សិស្ស​វិទ្យាល័យ​ឱ្យ​បន្ត​ចូលរួម​ការប្រកួតប្រជែង​រូ​បូត​កម្រិត​ពិភពលោក​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ក្រិ​ក​ក្នុង​ទឹកដី​អឺរ៉ុប​។

សូម​បញ្ជាក់​ថា First Global Team Cambodia ត្រូវបាន​បង្កើត​ឡើ​នៅ​ឆ្នាំ​២០១៨ ​ដែល​ជា​ប្រមូល​ផ្តុំ​ដោយ​សិស្ស​មកពី​សិស្ស​កម្រិត​វិទ្យាល័យ​ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២​ដែល​បាន​ធ្វើ​សកម្ម​ភាពជា​ក្រុម​មកពី​សាលា​ផ្សេងគ្នា​ចំពោះ​ការ​ប្រ​កូត​លើ​ផ្នែក​រូ​បូត​។ នៅ​ឆ្នាំ​២០២៤​នេះ​ក្រុម FIRST Global Team Cambodia​ដែល​នឹង​ប្រកួត​នៅ​ប្រទេស​ក្រិ​ក​ក្រោម​ប្រធានបទ “​ការផ្គត់ផ្គង់​ស្បៀងអាហា​រ​សម្រាប់​ពេលអនាគត​” (Feed the Future)​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៣១ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម