Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ IMF៖ សេដ្ឋកិច្ច​វៀតណាម​ងើប​ឡើង​វិញ​លឿន​ ដោយសារ​រដ្ឋាភិបាល​ចេញ​ចំណាត់​ខ្លាំង​ក្លា​

បានផុស

នៅ

អ្នក​ជំនាញ​នៃ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Paulo Medas ​បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងឆមាសទី1នៃឆ្នាំ ២០២៤​ ក្រោយ​ជួប​ការលំបាក​នៅ​ចុង​ឆ្នាំ​​ ២០២២ និង​ដើមឆ្នាំ​ ២០២៣ ដោយសារ​តែ​សកម្មភាព​ខ្លាំងក្លារបស់​រដ្ឋាភិបាល​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​​ Viet Nam News កាល​ពី​ថ្ងៃ​សុក្រ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្រោ​យ​លោក​ Paulo បាន​ដឹក​នាំ​ក្រុម​ការងារ​ IMF ទៅ​វៀតណាម​ចន្លោះ​ថ្ងៃ​ទី​ ១២-២៦ កាល​ពី​ខែ​មុន​។ ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ​​ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Washington DC មន្ត្រី IMF ដដែល​បាននិយាយថា សេដ្ឋកិច្ចរបស់វៀតណាម បានស្ទុះងើបឡើងវិញ និងកើនឡើង ៦,៤ ភាគរយ​ក្នុង​ឆមាស​ទី​១​។

លោកបានចាត់ទុកថា នេះ​គឹ​ដោយសារ​តែ​កំណើន​នៃ​ការនាំចេញ និងសកម្មភាពរបស់រដ្ឋាភិបាល និងធនាគាររដ្ឋវៀតណាម (SBV) ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងការបង្កើនការវិនិយោគសាធារណៈ និងប្រាក់ឈ្នួលជាដើម។

ទាក់ទងនឹងការរំពឹងទុកសម្រាប់ឆមាសទី២​ អ្នកជំនាញដដែល​បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងបន្តងើបឡើងវិញ ប៉ុន្តែក្នុងល្បឿនយឺតជាង ហើយអាចនឹងកើនឡើងជាង ៦​ ភាគរយសម្រាប់​អត្រា​ប្រចាំ​ឆ្នាំ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក Paulo បានចង្អុលបង្ហាញពីហានិភ័យ​ដែល​ស្រពិច​ស្រពិល​មួយចំនួន រួមទាំងការធ្លាក់ថ្លៃរូបិយប័ណ្ណ និងការកើនឡើងប្រាក់ឈ្នួលសាធារណៈ ដែលតម្រូវឱ្យធនាគារកណ្តាលត្រួតពិនិត្យយ៉ាងដិតដល់ និងចាត់វិធានការដើម្បីគ្រប់គ្រងផ្សេង​ៗ។

លើស​ពី​នេះ​ លោក​ថ្លែង​ថា​ ដើម្បីជួយប្រទេសឱ្យយកឈ្នះលើបញ្ហាប្រឈមនានា ​វៀតណាមត្រូវ​ធ្វើឱ្យមានតុល្យភាពការងើបឡើងវិញនៃសេដ្ឋកិច្ច និងការគ្រប់គ្រងហានិភ័យអតិផរណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម